ព័ត៌មាន
រយៈពេល ១០ថ្ងៃ គ្រួសារកងទ័ពខេត្តឧត្ដរមានជ័យ ជាង ២៤០គ្រួសារ លក់ស្រូវបានជិត ១,២ ពាន់តោន
ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ២៤១គ្រួសារ ស្មើនឹង ១ ១៩៩ ៤៨៧គីឡូក្រាម ទទួលបានថវិកាសរុបចំនួន ១ ១៩៩ ៤៨៧ ០០០៛។
ក្នុងនោះស្រូវផ្ការំដួលបានចំនួន ៣៣ គ្រួសារ ស្មើនឹង ១២១ ៣៤៩ គីឡូក្រាម ស្រូវនាងអំបានចំនួន ២៦១ គ្រួសារ ស្មើនឹង ១ ០៧៨ ១៣៨ គីឡូក្រាម។
ក្រសួងកសិកម្មបានឱ្យដឹងបន្ថែមថា ក្នុងនោះ នៅថ្ងៃទី១ ខែវិច្ឆកានេះ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយ ក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ចំនួន ៥៣គ្រួសារ។ ស្រូវទាំងនោះមានដូចជាប្រភេទស្រូវនាងអំ និងស្រូវផ្ការំដួល សរុបបានចំនួន ១៩៥ ៩៥០គីឡូក្រាម ក្នុងតម្លៃ ១ ០០០រៀល/១គីឡូក្រាម។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា» ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណងនៃពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ គឺដើម្បីបង្កើនលទ្ធភាពបន្ថែមសម្រាប់ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានកាន់តែច្រើនជាងមុន ទូទាត់ប្រាក់បានលឿនរហ័សជូនកសិករ ជាពិសេសក្នុងកំឡុងពេលរដូវប្រមូលផលនេះ។ ការផ្តល់ទុនបន្ថែមនេះ សង្ឃឹមថាក៏នឹងអាចជួយសម្រួលដល់កត្តាមួយចំនួន ដែលកសិករអាចនឹងពិបាកក្នុងការគ្រប់គ្រង ដូចជារឿងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ការកើនឡើងនៃថ្លៃដើម បញ្ហាពិបាកស្វែងរកទីផ្សារ ជាពិសេសបញ្ហាកេងប្រវ័ញ្ចផ្សេងៗដែលអាចកើតមានឡើង៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា