ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កាណាដាសម្តែងការសោកស្តាយចំពោះការលំបាករបស់ប្រជានតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបង្ករដោយសង្រ្គាម និងកោតសរសើរភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន
ហ្សឺណែវ ស្វីស៖ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ទទួលជំនួបទ្វេភាគីជាមួយ លោក Jason Kelland មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។
ក្នុងជំនួបនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូត និងសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ព្រមទាំងបានថ្លែងអំណរគុណដល់កាណាដា ដែលបានគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និងបានស្នើឱ្យកាណាដាបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានជម្រាបប្រាប់ លោក Jason Kelland អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព។ ហេដ្ឋារចនាសម្ព័ន្ធសាធារណ ផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងប្រាសាទបុរណ ត្រូវទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារនេះ។
ឯកឧត្ដម បញ្ជាក់ទៀតថា បច្ចុប្បន្ន ទោះជាស្ថានការណ៍បានធូរស្រាល ប្រជាជនភៀសខ្លួនបានត្រលប់ទៅផ្ទះសម្បែងវិញក៏ដោយ ក៏ការភ័យក្លាយនៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។
លោក Jason Kelland បានសម្តែងការសោកស្តាយចំពោះការលំបាករបស់ប្រជានតាមតំបន់ព្រំដែន ដែលបង្ករដោយសង្រ្គាម។ លោក Jason Kelland កោតសរសើរភាពឈានមុខរបស់កម្ពុជា ក្នុងសកម្មភាពមីន ព្រោះកម្ពុជាមានយន្តការសម្របសម្រួលថ្នាក់ជាតិរឹងមាំសម្រាប់សកម្មភាពមីន និងបទពិសោធន៍ជាច្រើនទសវត្សរ៍ ដែលប្រទេសនានាគួររៀនសូត្រពីកម្ពុជា។
ជាមួយគ្នានោះ លោក Jason Kelland បានវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់កម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនមនុស្សធម៌ និងការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សាកល៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា