ព័ត៌មាន
ប្រជាពលរដ្ឋនិងមន្ត្រីរាជការស្រុកលើកដែក ៖ បើគ្មានរណសិរ្ស ២ធ្នូនេះទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»
(កណ្តាល): ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងយុវជន ក្នុងស្រុកលើកដែកខេត្តកណ្តាលបានប្តេជ្ញា ចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស ២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុត ។ ដោយពួកគាត់គ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
ការប្តេជ្ញានេះបានធ្វើឡើងក្នុងខណះដែលគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកលើកដែកខេត្តកណ្តាលប្រារព្វមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ -២ធ្នូ ២០២៥) ក្រោមធិបតីភាពឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក តំណាងឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក នាថ្ងៃទី2ធ្នូ ឆ្នាំ 2025នេះ។
សមាជិក-សមាជិកាក្រុមប្រឹក្សាស្រុក-ឃុំ ភូមិ កងកម្លាំងទាំងបីប្រភេទ កង កម្លាំង CMAC មន្ត្រីសុខាភិបាល, យុវជន(ស.ស.យ.ក, កាកបាទក្រហម, កាយរឹទ្ធិ) និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលបានរួមគ្នាលើកដៃឡើងប្តេជ្ញាចិត្ត និង ចងចាំជានិច្ចនូវគុណបំណាច់របស់«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម ,សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងគ្រប់គ្នា ។ ព្រោះរណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជម្នះ៧មករាដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេច ក្តីស្លាប់និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹមនិងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង ។
អង្គមិទ្ទីងទាំងមូលបានចាត់ទុកអគ្គស្ថាបនិកអង្គការរណសិរ្សនេះជាអ្នក មានគុណជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះថាមានតែអគ្គស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរក្នុងស្ថានភាពដ៏លំបាក លំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុតពីទុក្ខពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិពីគំនរផេះ ផង់ ជាជំហានៗ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនានាពេលនេះ និងទៅអនាគត ។
ដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះបុព្វការីជន និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អង្គមិទ្ទិងសូមធ្វើសច្ចានិងប្តេជ្ញាចិត្តដូចជា ១- ប្តេជ្ញា ចងចាំជានិច្ចដោយចាត់ទុករណសិរ្ស២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា! ,២- ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីបភាពប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជនឲ្យអស់កម្លាំងកាយចិត្ត! ,៣- ប្តេជ្ញា! បំផុសចលនាសមាជិកសមាជិការណសិរ្សទប់ស្កាត់ឲ្យបានដាច់ខាត នូវរាល់សកម្មភាពទាំងឡាយដែលនាំឲ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍន៍!,៤- ប្តេជ្ញា! ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក!,៥- ប្តេជ្ញា! គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះ
កម្ពុជា!និងស្រែកប្តេជ្ញានូវពាក្យស្លោកព្រមៗគ្នាថា – ជយោ ! រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា!,- ជយោ! សុខសន្តិភាព និងការរអភិវឌ្ឍ, – មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព ដូចថ្ងៃនេះ! និង-សូមអរគុណសន្តិភាព! ៕ អត្ថបទ,ភារម្យ















-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត