ព័ត៌មាន
រដ្ឋបាលខណ្ឌច្បារអំពៅ យកផ្លូវជាតិលេខ១ ជាផ្លូវអាទិភាពដំបូងដែលចាំបាច់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវ
រាជធានីភ្នំពេញ ៖ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌច្បារអំពៅ បានសម្រេចយកផ្លូវជាតិលេខ១ ជាផ្លូវអាទិភាពដំបូងដែលចាំបាច់ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវសាធារណៈសម្រាប់ថ្មើរជើង ឲ្យមានប្រសិទ្ធិភាព មុនឈានដល់ការទៅអនុវត្តផ្លូវនានាដទៃផ្សេងទៀតនៅក្នុងមូលដ្ឋាន ។
លោកជ ចាន់ស៊ាង អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ បានប្រាប់ឲ្យដឹងថា ៖ កិច្ចការងាររៀបចំសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈដើម្បីសោភ័ណ្ឌភាព ពិសេសការរំដោះចិញ្ចើមផ្លូវទុកសម្រាប់ឲ្យពលរដ្ឋថ្មើរជើងបាន គឺទាមទារការចូលរួមខ្ពស់ណាស់ ពីបណ្តាអ្នកពាក់ព័ន្ធ ពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង ។
លោកអភិបាលរងបន្ថែមថា ៖ មុនឈានដល់ការចុះអនុវត្តវិធានការរដ្ឋបាល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានផ្សព្វផ្សាយតាមរយៈការចេញសេចក្តីជូនដំណឹង និងចុះជម្រាបប្រជាពលរដ្ឋដោយផ្ទាល់មាត់ និងលាយលក្ខ័អក្សរផងដែរ ដើម្បីឲ្យពួកគាត់មានការចូលរួម ជាមួយការអនុវត្តនេះឲ្យមានប្រសិទ្ធិភាព ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌនេះ គឺមានរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥មក ។
លោកជ ចាន់ស៊ាង បន្ថែមថា ៖ ការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជាតិលេខ១នេះ គឺនឹងចាប់ផ្តើមពីគល់ស្ពានព្រះមុន្នីវង្សចាស់ថ្មី រហូតទៅដល់ព្រមប្រទល់ទឹកដីខេត្តកណ្តាល ។ ក្រោយរៀបចំផ្លូវជាតិមួយនេះ បានល្អស្អាតរួចរាល់ រដ្ឋបាលខណ្ឌនឹងបន្តសហការជាមួយរដ្ឋបាលសង្កាត់ពាក់ព័ន្ធចុះទៅរៀបចំផ្លូវអាទិភាពជាបន្តបន្ទាប់ផ្សេងទៀតផងដែរ ។
ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោកអភិបាលរង សង្ឃឹមជឿជាក់មុតមាំថា បងប្អូនប្រជាពលរដ្ឋ និងបណ្តាអ្នកប្រកបអាជីវកម្មរកស៊ីទទួលទាននានា ដែលនៅប្របសងខាងផ្លូវជាតិលេខ១ នឹងចូលរួមគោរពអនុវត្តទៅតាមគោលការណែនាំ និងគោលការណ៍រៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរខណ្ឌទាំងអស់គ្នា ក្នុងគោលបំណងធ្វើឲ្យទីក្រុងស្អាត មានសោភ័ណ្ឌភាព និងរបៀបរៀបរយល្អ ។
ទន្ទឹមនឹងការរៀបចំខាងលើនេះដែរ បងប្អូនប្រជាពលរដ្ឋ សម្តែងក្តីរីករាយក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ និងដងផ្លូវសាធារណៈ ព្រោះពួកគាត់ ក៏ចង់បានផ្លូវធំទូលាយស្អាតល្អ បង្កលក្ខណះងាយស្រួលដល់ការរស់នៅ ការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីទទួលទានជាដើម ។
គួររំលឹកថា ៖ ទាក់ទិននឹង បញ្ហាសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈនេះដែរ កាលពីពេលកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការក្រើនរំលឹកខ្ពស់ទៅកាន់អាជ្ញាធរទាំង១៤ខណ្ឌ និងផ្សាររដ្ឋទាំង២៥ ឲ្យបន្តការយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតល្អ ធានាភាពល្អប្រសើរ ពិសេសការងាររំដោះចិញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ទុកសម្រាប់ការថ្មើរជើង គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធិភាព ៕ លីហេង

















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា