ព័ត៌មាន
និស្សិតកម្ពុជា និងនិស្សិតប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជួបគ្នាប្រកួតប្រជែងលើគំនិតច្នៃប្រឌិតថ្មី
ភ្នំពេញ៖ និស្សិតកម្ពុជា ដែលមកពីសាកលវិទ្យាល័យមួយចំនួន រួមទាំងនិស្សិតមកពីប្រទេស តំបន់អាស៊ានផ្សេងទៀត និងក្រៅតំបន់ បានជួបគ្នាប្រកួតប្រជែងលើគំនិតច្នៃប្រឌិតថ្មី (The University Incubator Consortium -UNIIC Demo Day 2025) នៅទីតាំងសាកលវិទ្យាល័យខេមតិច ដោយមានការគាំទ្រនិងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា ។
កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន១៥០នាក់ មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន៖ តំណាងពីប្រទេសកម្ពុជា៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រទេសឥណ្ឌូណេស៊ី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសភីលីពីន និងប្រទេសម៉ាឡេស៊ី ។
កម្មវិធីនេះ មានគោលបំណងបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត នវានុវត្តន៍ក្នុងតំបន់ និងប្រព័ន្ធអេកូឡូស៊ីនៃប្រទេសកម្ពុជា និងថ្នាក់តំបន់ ក៏ដូចជាជំរុញបណ្តាញទំនាក់ទំនងរវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យដែលមកពីប្រទេសផ្សេងៗគ្នា ក៏ដូចជា ពង្រឹងនូវនវានុវត្តន៍ និងគាំទ្រសហគ្រិនវ័យក្មេងក្នុងប្រទេស និងតំបន់ ។ នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលជំរុញឲ្យយុវជនជំនាន់ក្រោយក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត និងនាំយកកម្ពុជាឆ្ពោះទៅរកធុរៈកិច្ចថ្មី ។
ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ជ័យលាភីនៃការធ្វើបទង្ហាញល្អ ក្រុម Tokkatot, CamTech University ប្រទេសកម្ពុជា, ជ័យលាភីនៃ Most Favorite startup ក្រុម Xeed (Bus2Go), Adamson University ពីប្រទេសភីលីពីន, ជ័យលាភីទី១ ក្រុម Ekspora, Universitas Trisakti, ប្រទេសឥណ្ឌូណេស៊ី, ជ័យលាភីទី២ ក្រុម Cuhati, Tra Vinh University , ប្រទេសវៀតណាម និងជ័យលាភីទី៣ ក្រុម Hiblaa, Occidental Mindora State Universityប្រទេសភីលីពីន
សាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមានតំណាងពីប្រទេសកម្ពុជា សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, ឥណ្ឌូណេស៊ី Universitas Trisakti និងUniversitas Multimedia Nusantara, អាហ្វ្រិកខាងត្បូង University of Mpumalanga Sefako និងMakgatho Health Sciences University, កូរ៉េខាងត្បូង៖ វិទ្យាស្ថានAsian Society of Innovation & Policy, Uzbekistan Millat Umidi University, ឥណ្ឌា វិទ្យាស្ថាន Coimbatore Institute of Technology, វៀតណាម Tra Vinh University និង Hung Vuong University Ho Chi Minh City, ភីលីពីន Western Philippines University, Adamson, University, សាកលវិទ្យាល័យ Mindoro State និងសាកលវិទ្យាល័យ Occidental Mindoro State College ប្រទេសម៉ាឡេស៊ី Asia Pacific University of Technology & Innovation ៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា