ព័ត៌មាន
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកជាតិឆ្នាំ២០២៥ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្តព្រះសីហនុ ចូលរួមលេងកីឡា
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។

ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព
ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ក៏ដូចជាយុវជននៅ ក្នុងខេត្តព្រះចូលរួមលេងកីឡាដែលនាំមកនូវសុខភាពល្អជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាស់អត់ប្រយោជន៍ក្នុងសង្គម ប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិក៏ដូចជាខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើននាអនាគតស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ ភ្ញៀចទេសចរមកកាន់តំបន់នេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញជ្រើសរើសបានកីឡាករកីឡាការិនីល្អប្រចាំឆ្នាំនោះទេ គឺដើម្បីសហព័ន្ធជ្រើសរើសចូលរួមជាជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានាផងដែរ។ការប្រកួតក៏មានភាពទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ និងផ្ដល់ ឱកាស ឱ្យកីឡាករ កីឡាការិនី ទទួលបានបទពិសោធន៍ ជាពិសេសជួយលើកទឹកចិត្តយុវជនឱ្យចូលចិត្តហាត់ប្រាណលេងកីឡា និងបង្កើតកម្លាំង ខ្លាំងក្លាទទួលបានសុខភាពល្អ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋខេត្តព្រោះសីហនុរៀបចំរយៈពេល៣ថ្ងៃនេះ ក្រៅពីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ក៏ជាការប្រកួតអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)ផងដែរ ៕











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា