ព័ត៌មាន
កម្ពុជា ប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយដៃគូ ដើម្បីអភិវឌ្ឍវិស័យភាពយន្ត និងពង្រឹងសហប្រតិបត្តិការក្នុងតំបន់
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងព្រឹតិ្តការណ៍«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៧ ឆ្នាំ២០២៥» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងឈូជីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហាប់ ទូច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តយូណាន គណៈកម្មាធិការបក្ស កុម្មុយនីស្តទីក្រុងឈូជីង និងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ព្រមទាំងការផ្តល់នូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់គ្នា។ សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង–មេគង្គ មិនត្រឹមតែជាព្រឹត្តិការណ៍ដែលនាំឱ្យផលិតករភាពយន្ត និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តមកជួបជុំគ្នា ការបង្ហាញពីប្រពៃណីវប្បធម៌ចម្រុះគ្នា និងការរីកចម្រើន នៃវិស័យភាពយន្តក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាព មិត្តភាព ភាពជាដៃគូរយៈយូរអង្វែង ការគោរពគ្នាទៅវិញទៅមក និងលើកកម្ពស់ទំនាក់ទំនងលើវិស័យវប្បធម៌ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីទស្សនវិស័យនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការលើកកម្ពស់ ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍អនាគតរួមគ្នារបស់មនុស្សជាតិក្នុងចំណោមបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា ប្រធានបទនៃសប្តាហ៍ភាពយន្តឆ្នាំនេះ «ចក្ខុវិស័យជាអន្តរជាតិ សម្រាប់ភាពយន្តបែបធម្មជាតិនិង មនុស្សជាតិ» បានបញ្ជាក់អំពីការទាក់ទងគ្នាយ៉ាងស៊ីជម្រៅរវាងមនុស្សជាតិនិងធម្មជាតិ ព្រមទាំងសារៈសំខាន់ នៃការអភិវឌ្ឍប្រកបដោយចីរភាព ភាពចម្រុះគ្នានៃវប្បធម៌និងធម្មជាតិ និងសុភមង្គលរួមគ្នានៃតំបន់របស់ យើងនាពេលអនាគត។ នៅក្នុងសម័យដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ នាំឱ្យមានការកើនឡើង នៃបញ្ហាបរិស្ថាននិងការផ្លាស់ប្តូរនៃទិដ្ឋភាពសង្គម ភាពយន្តបានបង្ហាញពីទំនាក់ទំនងដែលមិនត្រឹមតែផ្ដល់ ឱ្យយើងនូវការបំផុសទឹកចិត្តផ្នែកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដ៏មានអត្ថន័យអំពីកាតព្វកិច្ចរួមរបស់ យើងក្នុងការពារ និងថែរក្សាពិភពលោកដែលយើងកំពុងរស់នៅផងដែរ។ តំបន់ឡានឆាង–មេគង្គ គឺជាតំបន់ដែលមានធនធានធម្មជាតិ ជីវចម្រុះ និងមរតកវប្បធម៌ដ៏សម្បូរបែប។ ទន្លេ ភ្នំ ព្រៃឈើ វប្បធម៌និងសហគមន៍នានា បានបង្កើតជាប្រវត្តិសាស្ត្ររួមរបស់យើង ព្រមទាំងបន្តកំណត់អនាគតរួមគ្នា។ តាមរយៈភាពយន្ត យើងមានមធ្យោបាយពិសេសដើម្បីបង្ហាញពីថតភាពសង្គម នានារួមមាន រឿងរ៉ាវអំពីការតស៊ូអត់ធ្មត់ ការរួមរស់ជាមួយគ្នា អត្តសញ្ញាណវប្បធម៌ និងសម្ព័ន្ធភាពរវាងមនុស្ស និងបរិស្ថាន។
ឯកឧត្តម ហាប់ ទូច បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានមរតកវប្បធម៌ដ៏សម្បូរបែប និងមានប្រវត្តិសាស្ត្រយូរអង្វែងដែលមានរយៈពេលរាប់ពាន់ឆ្នាំ មិនត្រឹមតែបានបង្ហាញពីអរិយធម៌ដ៏អស្ចារ្យរបស់យើងប៉ុណ្ណោះទេ តែក៏បានបង្ហាញពីចំណងមិត្តភាពជ្រាលជ្រៅរវាងប្រជាជនរបស់យើង ដែលកំពុងបន្តរីកចម្រើន មកដល់សព្វថ្ងៃនេះ។ ការកសាងចំណងមិត្តភាពយូរអង្វែងតាមរយៈប្រពៃណីវប្បធម៌ ធ្វើឱ្យប្រទេសទាំងពីរ ពង្រឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ តាមរយៈយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ ស្របតាមគំនិតផ្តួចផ្តើមនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ។ ក្នុងចំណោមគោលនយោបាយនេះ ការអភិវឌ្ឍវិស័យវប្បធម៌ក៏ត្រូវបានផ្តល់អទិភាពយ៉ាងសំខាន់ និងដើរ តួនាទីជាស្ពានសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការស្ថាបនា សហគមន៍កម្ពុជា–ចិនដែលមានអនាគតរួមគ្នានាសម័យថ្មី៕
អត្ថបទ រដ្ឋា





















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ