ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម លើកយករបៀបវារៈចំនួន ៦សំខាន់ ប្រជុំប្រចាំសប្ដាហ៍
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ ស្ដីពី លទ្ធផលនៃការចូលរួមទស្សនកិច្ចសិក្សា ជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍនតិចតួច នៅប្រទេសបង់ក្លាដែស និងប្រទេសឡាវ ដើម្បីសិក្សាឈ្វេងយល់ អំពី បទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្រ្តអន្តរកាលដោយរលូន និងឈ្វេងយល់បន្ថែម អំពី ការកំណត់អាទិភាព និងយន្តការកាត់បន្ថយផលប៉ះពាល់លើវិស័យចម្បងៗ
២. របាយការណ៍ ស្ដីពី លទ្ធផលនៃការចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី លើកទី៩ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម
៣. របាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះទី៣១ «ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ផ្លូវការដែលធ្វើការនាំចេញ» និងវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះទី៣៤ «ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ ស្ដីពី ការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដោយមានមតិចូលរួមពី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៤. របាយការណ៍ ស្តីពី វឌ្ឍនភាពនៃការកំណត់ និងការពិពណ៌នាអំពីមុខតំណែងវិជ្ជាជីវៈក្នុងក្រសួងពាណិជ្ជកម្ម
៥. របាយការណ៍ ស្តីពី វឌ្ឍនភាពការងារទទួលបន្ទុកបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម
៦. មតិចូលរួមផ្សេងៗ៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា