ព័ត៌មាន
អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនយុវជន ២នាក់ ជិះម៉ូតូកាន់ដាវពេលយប់
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ដោយបានអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចេញល្បាតតាមភូមិសាស្រ្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា នៅវេលាម៉ោង ២៣ និង៣០នាទី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានជួបក្រុមក្មេងទំនើង ១ក្រុម មានគ្នា ២នាក់ជិះម៉ូតូ ១គ្រឿង ប្រដាប់ដោយដាវ ១ដើម នៅចំណុចផ្លូវលំស្ថិតនៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។
កម្លាំងអធិការខាងលើ បានឃាត់ខ្លួនមនុស្សចំនួន ២នាក់៖
១. ឈ្មោះ បូ ប៊ុនថាញ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (កាន់ដាវ) ជាមុខសញ្ញាទើបចេញពី ពន្ធនាគារ ពាក់ព័ន្ធករណី ចោរកម្ម (លួចម៉ូតូ)
២. ឈ្មោះ បឿន ម៉េងហុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ អាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀនសកម្ម)
វត្ថុតាងដកហូតមាន ម៉ូតូចំនួន ១គ្រឿង ដាវ ១ដើម និង ទូរស័ព្ទចំនួន ២គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការតាមនីតិវិធី៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា