ព័ត៌មាន
គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារផ្លូវថែទាំប្រចាំ ប្រភេទកៅស៊ូ និងល្បាយក្រួសក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
កំពង់ចាម៖ គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីប្រគល់ទទួលបញ្ចប់ ១០០% ផ្លូវថែទាំលក្ខណប្រចាំកៅស៊ូ២ជាន់ និងល្បាយក្រួស ក្នុងផែនការឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម អនុវត្តន៌ដោយមន្ទីរអភិវឌ្ឍន៌ជនបទខេត្តកំពងចាម។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់អនុវត្តន៍លេីការងារថែទាំជាប្រចាំលេីផ្លូវប្រភេទកៅស៊ូ និងល្បាយក្រួសប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រយោជន៍ធានាដល់ការប្រើប្រាស់បានយូអង្វែង។
ការលើកឡើងដូចនេះរបស់លោកជំទាវ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារការងារថែទាំប្រចាំកៅស៊ូ និងល្បាយក្រួសក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានផ្លូវសរុបចំនួន១០ខ្សែ ក្នុងនោះផ្លូវកៅស៊ូ(DBST) ប្រវែង៤៧គីឡូម៉ែត្រ និងផ្លូវល្បាយក្រួស មានប្រវែង៣៨.៦០គីឡូម៉ែត្រដែលស្ថិតក្នុងស្រុកចំការលេី ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពីបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ផ្នែកនៃផ្លូវ លោកជំទាវ ឯក គន្ធវារី បានបង្ហាញក្តីរីករាយ និងបានគូសបញ្ជាក់ថា ការងារថែរទាំនេះពិតជាបានជួយឲ្យគុណភាពផ្លូវជនបទទាំងអស់នេះអាចសម្រួលដល់ការធ្វេីដំណេីរនិងជួយដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្រួលជាងមុន ទាំងអស់បានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់អង្គភាពអនុវត្តគម្រោងជួសជុលថែរទាំដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមជាសេនាធិការបស់ក្រសួង។ លោកជំទាវ និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការងារនេះទាំងស្រុង ដោយចាត់ទុកថា បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលក្រសួងកំណត់។
ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងដែរថា ការកសាងផ្លូវគឺជាផែនការអតិភាពមួយយ៉ាងសំខាន់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងការងារធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំ ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ដូច្នេះដើម្បីធានាឳ្យការប្រើប្រាសបានយូអង្វែងសូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ ចូលរួមថែរក្សាទាំងអស់គ្នា៕ ដោយ ៖ ថុង សីហា











-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត