ព័ត៌មាន
វិទ្យាស្ថាន NIEI និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈយោគយល់លេីការបណ្ដុះបណ្ដាលជំនាញធុរកិច្ចភេសជ្ជៈនៅកម្ពុជា
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់គម្រោងលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្ដុះបណ្ដាលជំនាញធុរកិច្ចភេសជ្ជៈ ក្រោមគម្រោងទទួលផលឆាប់រហ័ស (Quick Impact Project) ដែលទទួលបានជំនួយឧបត្ថម្ភពីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា។
ពិធីនេះចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និង ឯកឧត្តម VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់វិទ្យាស្ថានសរុបចំនួន ១៣០នាក់។
កិច្ចសហប្រតិបត្តិការនៃគម្រោងនេះ គឺជាប្រតិបត្តិការដ៏មានសារៈសំខាន់ ដើម្បីបន្តពង្រឹងគុណភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើនសមត្ថភាពសហគ្រិនភាព ក្នុងវិស័យធុរកិច្ចភេសជ្ជៈនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយជាឧបករណ៍ និងសម្ភារៈទំនើប តាមកម្រិតស្តង់ដារសម្រាប់ប្រើប្រាស់នៅក្នុងការបង្រៀន និងរៀនលើមុខជំនាញធុរកិច្ចភេសជ្ជៈ ដល់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលនឹងជួយជម្រុញដល់យុវជន ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អោយចុះឈ្មោះចូលរៀនកម្រិត C1 ១លាន ៥សែននាក់ ឱ្យបានច្រើននៅក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា