ព័ត៌មាន
និយ័តករគណនេយ្យផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញ និងការទទួលស្គាល់គ្រឹះស្ថានសិក្សា
និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងគុណភាព សមត្ថភាព ពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា និងសេចក្តីសម្រេចស្ដីពីគោលការណ៍ ទទួលស្គាល់គ្រឹះស្ថាន សិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្ដីពីគោលការណ៍ទទួលស្គាល់គ្រឹះ ស្ថានសិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពី៖
ទី១. ផែន ការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញ ដោយបានបង្កើតឡើងស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងការ ទទួលស្គាល់តួនាទីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ក្នុងការលើកកម្ពស់តម្លាភាព ទំនុកចិត្តវិនិយោគិន និងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច។ ផែនការនេះដើរតួនាទីជាផែនទីបង្ហាញផ្លូវ ដើម្បីពង្រឹងគុណភាពសមត្ថភាព ពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ដោយធានាបាននូវការអនុលោមទៅតាមឧត្តមានុវត្តន៍អន្តរជាតិ ការបង្កើតផែនការអភិវឌ្ឍនេះដើម្បីពង្រឹងប្រសិទ្ធភាព និងសក្ដិសិទ្ធ ភាពនៃការគ្រប់គ្រងការអនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា និងដើម្បីធ្វើឱ្យវិញ្ញាបនបត្រគណនេយ្យជាតិមួយនេះឈានមុខ និងទទួលស្គាល់ ជាអន្តរជាតិ ក៏ដូចជាលើកកម្ពស់សហគមន៍អ្នកជំនាញវិជ្ជាជីវៈដែលមានក្រមសីលធម៌ និងសមត្ថភាពខ្ពស់។
ទី២, សេចក្តីសម្រេចស្ដីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដែល មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សានៅកម្ពុជា និងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា សេចក្តីសម្រេចនេះមានគោលបំ ណងជាមូលដ្ឋានក្នុងការកំណត់នូវបុរេលក្ខខណ្ឌ និងតម្រូវការផ្សេងៗដែលគ្រឹះស្ថានសិក្សាត្រូវបំពេញ ដើម្បីទទួលបានសិទ្ធក្នុងការ ផ្តល់ការបណ្ដុះបណ្តាលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាពីគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ជុំវិញសិក្ខាសាលានេះ, ឯកឧត្តម ងី តាយី បានលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាអភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញ គណនេយ្យ និងសវនកម្ម ដើរឱ្យទាន់ការវិវឌ្ឍរបស់បណ្ដាប្រទេសជឿនលឿនលើពិភពលោក និងការលើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យ លើមុខវិជ្ជា គណនេយ្យ និងសវនកម្មចាំបាច់មួយចំនួន ស្របតាមនិយាមអន្តរជាតិនិងវិធីសាស្ត្របង្រៀនជំនាញថ្មីៗ តាមរយៈការបណ្តុះបណ្តាល និងការបណ្ដុះបណ្ដាលបន្ត ជំរុញវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សា អ្នកបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សាអ្នកបច្ចេកទេស ផ្សេងទៀត ដែលមានគុណវុឌ្ឍប្រហាក់ប្រហែល ដែលកំពុងមានស្រាប់ និងជំរុញការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូ លើ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងកម្មវិធីសិក្សាអ្នកបច្ចេកទេសគណនេយ្យ។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករ គណនេយ្យ និងសវនកម្ម និងជាអនុប្រធានប្រចាំការ គ.ក.គ.ក., ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគណៈធិបតី និងសមាជិក គ.ក.គ.ក., ប្រធាន អនុប្រធាន នៃអនុគណៈកម្មាធិការទាំង៣ និងលេខាធិការដ្ឋាន គ.ក.គ.ក, តំណាង និយ័តករបរធនបាលកិច្ច និយ័តករសន្តិសុខសង្គម, អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. អគ្គនាយកដ្ឋានពន្ធដារ បុគ្គលឯករាជ្យក្នុង វិស័យគណនេយ្យ និងសវនកម្ម សាកលវិទ្យាធិការ, និងសិស្ស-និស្សិត ប្រមាណជាងជាង៤៥០នាក់៕ អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា