ព័ត៌មាន
ក្រសួងសុខាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានថ្លែងថា ក្រសួងសុខាភិបាល កំពុងអនុវត្តតាមរយៈយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក២០២៥-២០៣០។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ ថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីបើកសិក្ខាសាលាលើកទី៦ ស្តីពី «START4NEWBORN – ការជួយសង្គ្រោះទារកទើបនឹងកើត» រៀបចំដោយសមាគមគ្រូពេទ្យទារកកម្ពុជា នាមនី្ទរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា យោងតាមរយៈរបាយការណ៍សូចនករស្នូលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាព នៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការថយចុះគួរឲ្យកត់សំគាល់ពី៣៧នាក់ ក្នុងចំនោម ១០០០កំនើតរស់ ក្នុងឆ្នាំ ២០០០ មកត្រឹមតែ ៨នាក់ ក្នុងចំនោម ១០០០ កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំ ធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ បើទោះបីជាយ៉ាងណា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជានៅ តែមានកម្រិតខ្ពស់នៅឡើយបើធៀបទៅនឹងប្រទេសអភិវឌ្ឍន៏ដទៃទៀត។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លើកឡើងថា មន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាសមាគមគ្រូពេទ្យទារកកម្ពុជា និងជាថាមពលជំរុញដល់សិក្ខាកាមទាំងអស់ឲ្យមានការយល់ដឹង និងមានជំនាញពិតប្រាកដ ក្នុងការសង្គ្រោះទារកក្រោយសម្រាលបានត្រឹមត្រូវតាមឯកទេសជំនាញ សំដៅកាត់បន្ថយអត្រាមរណភាពទារកទើបនឹងកើតឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដែលស្របនឹងគោលដៅសំខាន់របស់ក្រសួងសុខាភិបាល ក៏ដូចជាក្តីសង្ឃឹមរបស់មាតាទាំងឡាយនៅពេលមានទម្ងន់។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងក៏ដូចជាគោលការណ៍ START4NEWBORN គឺផ្តោតលើការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកសុខាភិបាល អោយចេះអនុវត្តការសង្គ្រោះទារក អោយបានត្រឹមត្រូវ ទាក់ទងនឹងការសង្គ្រោះទារកក្រោយសម្រាល ជាពិសេសនៅ១នាទី មាសដំបូងនៃជីវិតទារក ចេះប្រើប្រាស់ឧបករណ៍សាមញ្ញ ត្រឹមត្រូវ និងមានគុណភាព ចេះកសាងប្រព័ន្ធបញ្ជូនបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមស្តង់ដា នៅគ្រប់កំរិតសង្គ្រោះទារក និងដើម្បីធ្វើបច្ចុប្បន្នភាព អភិវឌ្ឍលើជំនាញរបស់ខ្លួន ព្រមទាំងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ដល់សិក្ខាកាមទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជនទាក់ទងនឹងផ្នែកសម្ភព និងទារក ជាពិសេស គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាក ដែលកំពុងបំរើការងារតាមមន្ទីរពេទ្យ ខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្ត ទាំង២៥ ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ Mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះ និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា៕ អត្ថបទ រដ្ឋា









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា