ព័ត៌មាន
ប្រតិភូបារាំង និងសហភាពអឺរ៉ុប អញ្ជើញទស្សនកិច្ចវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ធ្វើដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ជាពិសេសរោងចក្របាក់ខែងជំហាន ទី៣។ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំង ថ្មី, ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារ អភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា AFD នៅថ្ងៃទី៤ ធ្នូ ម្សិលមិញនេះ បានអញ្ជើញទស្សនកិច្ចគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីពិនិត្យវឌ្ឍនភាពលើកិច្ចដំណើរការផ្គត់ផ្គងទឹកស្អាត ជាពិសេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទឹកស្អាតបាក់ខែង ជំហានទី៣ ខណៈបច្ចុប្បន្នគម្រោងនេះអនុវត្តលើការសាងសង់សម្រេចបានប្រមាណជាង ៥០ ភាគរយ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា ជុំវិញគម្រោងបាក់ខែងជំហានទី១ ទី២ និងជំហានទី៣ ជាគម្រោងស្ថិតក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍បារាំង និងសហ គមន៍អឺរ៉ុប។ ជុំវិញគម្រោងបាក់ខែងនេះ ក្នុងនោះរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ និងបាក់ខែងទី២ ក្នុងឆ្នាំ២០២៤ ដោយរោងចក្រទាំងពីរនេះ មានសមត្ថភាពផលិតទឹកស្អាតសរុបប្រមាណ ៣៩០ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ។ ចំណែករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលកំពុងសាងសង់ មានសមត្ថភាពផលិតជាង ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ ដោយគម្រោងនេះគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឬឧសភា ឆ្នាំ២០២៧។ ទាក់ទងគម្រោងរោងចក្រទឹកស្អាតនេះ នៅពេល អនាគត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងអាចចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយទៀត នៅរោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលនឹង គ្រោងសាងសង់នៅក្នុងឆ្នាំ២០២៧ ក្នុងសមត្ថភាពផលិតប្រមាណ ២០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តម ឡុង ណារ៉ូ លើកឡើងបន្ថែមថា ជុំវិញវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាង ច្បាស់លាស់ លើការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ បច្ចុប្បន្នរដ្ឋាករទឹកបាននិងកំពុងខិតខំ ប្រឹងប្រែង ដើម្បីជំរុញការផ្គត់ផ្គង់ទៅដល់ភូមិដែលនៅសេសសល់ ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ៕អត្ថបទ៖ សុន រ៉ាឌី,









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា