ព័ត៌មាន
បង្ក្រាបករណីចាប់ឃុំឃាំងមនុស្សខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៨នាក់
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅមុននេះ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។
លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤ និង៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ រួមមាន៖
ទី១៖ ឈ្មោះ LI LING ភេទប្រុស ជនជាតិចិន
ទី២៖ ឈ្មោះ WANG JING ភេទប្រុស ជនជាតចិន
ទី៣៖ ឈ្មោះ AI NI ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៤៖ ឈ្មោះ SAI AUNG XIENG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៥៖ ឈ្មោះ A SAN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៦៖ ឈ្មោះ AI LONG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៧៖ ឈ្មោះ SAN YI KUN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៨៖ ឈ្មោះ NI LIE ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា ឃាត់ខ្លួនត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនោះកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះចំនួន ៦នាក់ ភេទប្រុស ជាជនជាតិចិន និងដកហូតបានវត្ថុតាងធ្វើទារុណកម្មមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អនុវត្តនីតិវិធីបន្ត៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា