ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីការបាញ់រះរបស់ទាហាថៃ និងយុវតីរងគ្រោះពីការចាប់រំលោភបូករបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានយកចិត្តទុកដាក់ ផ្តល់សេវាព្យាបាលយ៉ាងហ្មត់ចត់ចំពោះជនរងគ្រោះ រហូតទទួលបានសុខភាពល្អឡើងវិញជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ជនរងគ្រោះឱ្យពង្រឹងស្មារតីរឹងមាំ និងខិតខំសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់លេខទំនាក់ទំនងផ្ទាល់ខ្លួន ជូនដល់ជនរងគ្រោះ ក្នុងករណីដែលត្រូវការជំនួយគ្រប់រូបភាពទាំងអស់។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបាននាំមកនូវអំណោយជាថវិកា និងកន្ត្រកផ្លែឈើជូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា