ព័ត៌មាន
ខេត្តកំពង់ចាម បើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយ លោកស្រី ស៊ាង វណ្ណលក្ខិណា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកខណ្ឌ ឌីជីថល លើក្មេងស្រី ដែលពិធីបើកយុទ្ធនាការនេះ រៀបចំធ្វើឡើងនៅវត្តសុវណ្ណគិរីមាឃ ហៅវត្តមាឃ ស្ថិតនៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានសម្តែងអារម្មណ៍ រីករាយ សប្បាយចិត្ត ពេលបានចូលរួម ពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទរួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកវិទ្យា ឌីជីថល លើក្មេងស្រី ដែល រៀបចំដោយក្រុមការងារ GBV នៃមន្ទីរកិច្ចការនារីខេត្តកំពង់ចាម និងមានការគាំទ្រដោយ អង្គការ UNFPA រៀបចំយុទ្ធនាការដ៏មានអត្ថន័យ នៅស្រុកស្ទឹងត្រង់ នាពេលនេះ។
លោកជំទាវ បានបន្ថែមថា កាលពីឆ្នាំ១៩៩១ មជ្ឈមណ្ឌលដើម្បីភាពជាអ្នកដឹកនាំសកលស្ត្រី រួមជាមួយ វិទ្យាស្ថានសកល ស្ត្រី ដែលជាស្ថាប័នដំបូងគេធ្វើការងារសិទ្ធិមនុស្ស និងអំពើហិង្សា បានអំពាវនាវឱ្យមានយុទ្ធនាការជាសកល ចំនួន១៦ថ្ងៃ ជាសកម្មភាពប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ក្រោយមក យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះបាន ក្លាយទៅជាទិវាអន្តរ ជាតិ ដែលប្រកាសទទួលស្គាល់ដោយអង្គការ សហប្រជាជាតិថាជាទិវាអន្តរជាតិ លុប បំបាត់អំពើហិង្សាលើស្ត្រី តាមរយៈមហា សន្និបាតលើកទី៨៣ របស់អង្គការសហ ប្រជាជាតិដែលបានកំណត់ជាផ្លូវការលេខ A/RES/54/134 ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ក៏ដូចជាខួប លើកទី ៣០ នៃការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង។
លើសពីនេះទៅទៀត លោកជំទាវ បន្តថា យុទ្ធនាការ១៦ថ្ងៃ គឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមាន ឡើងក្នុងស្ថានភាពជាក់ស្តែងតាមរយៈការផ្តល់សារគន្លឹះៗ ការផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹង ផលប៉ះពាល់នៃអំពើហិង្សាទៅដល់សាធារណៈជនទូទៅ ផ្សព្វផ្សាយដល់សហគមន៍ ដើម្បីអោយប្រជាពលរដ្ឋមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ឬផ្នត់គំនិតដែលតែងយល់ច្រឡំទៅលើស្ត្រី និងក្មេងស្រី៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា