ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីពង្រឹងភាពជាដៃគូ និងរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត
ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិតនៅកន្លែងធ្វើការ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូលរួមរបស់សហជីពទាំងក្នុងសកម្មភាពការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ ឯកឧត្តមក៏បានជំរុញយ៉ាងមុតមាំឱ្យប្រធានសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍នូវបញ្ហានានាតាមរោងចក្រ សហគ្រាសមកកាន់ក្រសួងឱ្យបានទាន់ពេលវេលាសម្រាប់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។
ជាការផ្តាំផ្ញើ ឯកឧត្តម ងុយ រិទ្ធ ស្នើឱ្យសហជីពមូលដ្ឋានទាំងអស់ពង្រឹងសមត្ថភាព និងកសាងនូវការជឿទុកចិត្តពីកម្មករ ខណៈក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយទំនាក់ទំនង សម្រាប់ទទួលព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ដោយត្រូវទុកចិត្តលើយន្តការសម្របសម្រួលដោះស្រាយរបស់ក្រសួងតាមរយៈមន្ត្រីអធិការកិច្ចការងារ។
ជាមួយគ្នានេះដែរក្នុងនាមក្រសួង ឯកឧត្តម ងុយ រិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈហើយសមាជិកសហជីពអាចទទួលបាននូវការការពារប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន៕










-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត