ព័ត៌មាន
សម្តេចក្រឡាហោម ស ខេង៖ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយបានដើរតួនាទីក្នុងសកម្មភាព សង្គមសំខាន់ៗជាច្រើន
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានដើរតួនាទីក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន និងបានដើរតួនាទីលើកកម្ពស់ផ្នែកធនធានមនុស្ស សីលធម៌សង្គម រួមទាំងចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតជាដើម។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះព្រះរាជ បេសកកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឈរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី ដែលព្រះអង្គបានដឹកនាំព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃកម្ពុជាប្រកបដោយ វឌ្ឍនភាពគួរជាទីមោទនៈ បម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទី។
សម្តេចក្រឡាហោ បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ធម្មយុត្តិកនិកាយ បានចូលរួម និងដើរតួនាទីក្នុងសកម្មភាពសង្គមសំខាន់ៗមួយចំនួនដូចជា ការទប់ស្កាត់ការជួញដូរមនុស្សតាមរយៈការអប់រំណែ នាំដល់ពុទ្ធបរិស័ទឲ្យលើកកម្ពស់តម្លៃរបស់មនុស្សសជាតិ ការពារសន្តិភាពជាតិ និងធ្វើកម្មភាពមនុស្សធម៌ តាមគន្លងព្រះធម៌ជាដើម។ បន្ថែមលើនេះទៀត ព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ ក៏បានចូលរួមចំណែក យ៉ាងធំធេង កសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមបានជាច្រើន សម្រាប់ព្រះសង្ឈ និងពុទ្ធបរិស័ទបានស្នាក់ នៅ និងប្រតិបត្តិផងដែរ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍ ផ្នែកខាងចិត្តវិញ្ញាណ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ក៏បានចូលរួមអភិវឌ្ឍធនធានមនុស្សជំ នាន់ក្រោយឲ្យទទួលបាននូវចំណេះដឹង និងចំណេះធ្វើ តាមរយៈពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានសាមណនិស្សិត និងនិស្សិតជាច្រើនអង្គ-អ្នកកំពុងសិក្សាលើជំនាញផ្សេងៗផងដែរ។
ក្នុងស្មារតី ចូលរួមចំណែកថែរក្សា និងអភិរក្ស ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៅកម្ពុជាឲ្យកាន់តែរីក ចម្រើនឡើងថែមទៀត សំដៅចូលរួម និងផ្សាភ្ជាប់កាន់តែជិតស្និទ្ធ រវាងអាណាចក្រ និងពុទ្ធចក្រ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងជាសំណូមពរមួយចំនួនផងដែរ ដោយក្នុងនោះ សូមឲ្យព្រះតេជគុណគ្រប់ព្រះអង្គចូលរួមក្នុងបេសកកម្មដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់គុណតម្លៃ និងតួនាទីដ៏សកម្មរបស់ព្រះពុទ្ធសាសនា ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់កុលបុត្រកុលធី តា និងព្រះពុទ្ធសាសនិកជំនាន់ក្រោយ ផ្អែកលើគតិបណ្ឌិតនៃព្រះពុទ្ធជាម្ចាស់ នូវមេត្តា ករុណា ឧបេក្ខា និងមុតិតា សំដៅកសាងសង្គមជាតិប្រកបដោយភាពសុខដុមរមនា។ ពង្រីកពុទ្ធិ បម្រើដល់ការផ្សព្វផ្សាយ និងការអប់រំពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ឆ្លើយតបទៅនឹងការវិវត្តនៃបរិបទសង្គមជាតិ និងសកល។ និង សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ រវាងព្រះសង្ឈ និងពុទ្ធបរិស័ទ ដោយត្រូវចេះស្រឡាញ់ និងគោរពផ្តល់ តម្លៃគ្នាទៅវិញទៅមក ក្នុងការប្រណិប័តជំនឿសាសនា ជាពិសេសសូមបន្តកិច្ចសហការប្រកបដោយ សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍«សុខដុមនីយកម្មជាតិសាសន៍ និងសាសនា»៕
អត្ថបទ បាន ចក់





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា