ព័ត៌មាន
តុលាការភ្នំពេញសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រាជនីភ្នំពេញ៖ លោកយី សុខវួចចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥បានដីកាពីរផ្សេងគ្នាបង្គាប់ឃុំខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ជាបណ្តោះអាសន្ន ពីបទគំរាមកំហែងហែកកេរ្តិ៍ និងបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមដែលធ្វើសកម្មភាពដោយមានអង្គការចាត់តាំង។
ក្នុងដីកាបានបញ្ជាក់ថា ជនត្រូវចោទទាំងពីរនាក់នេះ ទី១ឈ្មោះ VU HUY HOANG ទី២ឈ្នោះNGO VAN TAI ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រព្រឹត្តបទល្មើសនៅណុចផ្ទះលេខ២ ផ្លូវបេតុង (បុរីផាកវិទ្យា) ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររម្លឹកថា ចាប់ពីថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៥ ដល់ដើម ខែធ្នូនេះ ក្រោមការសម្របសម្រួលចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការ គ.ប.ឆ.ប. (online scam) កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុប ៤ ៨៥១នាក់ (ក្នុងមានស្រីចំនួន ៩២៥នាក់) មាន២៣សញ្ជាតិក្នុងនោះជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់ , ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, និងជនជាតិផ្សេងៗទៀតមាន ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលី រុស្ស៊ី ស្រីលង្កា អាល់ហ្សេរ៉ី សិង្ហបុរី។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ១១សំណុំរឿងធំៗក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៧នាក់ (ស្រី៥នាក់) ទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធនាការនេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា