ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ៖ នៅទូទាំងអាស៊ាន មីនគឺជាបញ្ហារបស់តំបន់ ដែលត្រូវការដោះស្រាយជាលក្ខណៈតំបន់ មានការរួបរួមគ្នា និងសមគ្គីភាព ដោយមិនត្រូវទុកឱ្យសមាជិកណាមួយទទួលរងគ្រោះតែម្នាក់ឯងនោះទេ
(ហ្សាការតា ឥណ្ឌូណេស៊ី) ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ក្នុងកិច្ចសន្ទនានោះ ឯកឧត្តមទេសដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា រយៈពេលជាងបីទសវត្សរ៍មកនេះ កម្ពុជា បានប្រែក្លាយពីប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសមួយឈានមុខគេក្នុងវិស័យសកម្មភាពមីនសកល។ កម្ពុជា ប្រែក្លាយពីអ្នកទទួលការគាំទ្រ ទៅជាអ្នកផ្តល់ការគាំទ្រ រួមមានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ និងជំនាញទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក ជាដើម។ វឌ្ឍនភាពសកម្មភាពមីនទាំងនេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ភាពក្លាហានរបស់ប្រតិបត្តិករដោះមីន និងការគាំទ្រពីដៃគូអន្តរជាតិនិងសប្បុរសជន ជាមួយនឹងរចនាសម្ព័ន្ធសកម្មភាពមីនរឹងមាំរបស់កម្ពុជា។
តាមនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន ក៏ដូចជាអង្គការនិងជនសប្បុរស ដែលការគាំទ្រនេះ បានរួមចំណែកជួយសង្គ្រោះជីវិត ស្តារជីវភាពរស់នៅ និងអនុញ្ញាតឱ្យសហគមន៍អាចកសាងឡើងវិញដោយសេចក្តីថ្លៃថ្នូរ។ ក្នុងនោះផងដែរ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅកម្ពុជា ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈនិងឧបករណ៍ និងការបណ្តុះបណ្តាល និងការផ្តល់កិច្ចសហប្រតិបត្តិការនិងវេទិកាក្នុងតំបន់។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងទៀតថា នៅទូទាំងអាស៊ាន មីនគឺជាបញ្ហារបស់តំបន់ ដែលត្រូវការដោះស្រាយជាលក្ខណៈតំបន់ មានការរួបរួមគ្នា និងសមគ្គីភាព ដោយមិនត្រូវទុកឱ្យសមាជិកណាមួយទទួលរងគ្រោះតែម្នាក់ឯងនោះទេ។ នៅពេលអាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ឆ្នាំ២០៤៥ សកម្មភាពមីន នៅតែជាសសរស្តម្ភសំខាន់សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់របស់មនុស្ស។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យសមាជិកអាស៊ានបន្តស្មារតីទៅមុខ ដោយប្រែក្លាយសាមគ្គីភាពទៅជាសកម្មភាព ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ បន្តលើកកម្ពស់សន្តិភាព ភាពសុខដុមរមនា និងសុខសុវត្ថិភាពរបស់មនុស្ស តាមរយៈការពង្រឹងសកម្មភាពមីន។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់អះអាងទៀតថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនដែលបានរៀនសូត្រ ដើម្បីគាំទ្រដល់សមាជិកអាស៊ានក្នុងបេសកកម្មមនុស្សធម៌នេះ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការធ្វើការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវតំបន់ដែលមានសុវត្ថិភាព ភាពធន់ និងការរួបរួម។
ជាចុងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លេខាធិការដ្ឋានអាស៊ាន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ និងបន្តគាំទ្រដល់សកម្មភាពមីនមនុស្សធម៌អាស៊ាន។







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា