ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំផ្លូវជាច្រើនខ្សែក្នុង ខេត្តកណ្តាល
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទជារឿងដ៏ចាំបាច់ ដើម្បី សម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់នូវកម្រិតជីវភាពប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់ តែប្រសើរ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវចំនួន ១៣ ខ្សែ ប្រវែងសរុបជាង ៩៣ គីឡូម៉ែត្រ ក្នុងនោះរួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និង ៨ ម៉ែត្រ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្អាង និងស្រុកមុខកំពូល និងផ្លូវ ក្រាលល្បាយ និងក្រួសក្រាលខ្សាច់ស ចំនួន ១០ខ្សែ ប្រវែងសរុបជាង ៧៤ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ ស្ថិតក្នុងឃុំ ចំនួន ១២ ក្នុងស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលគម្រោងនេះអនុវត្ត ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាននិងកំពុង ជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយ ស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា ការចំណាយលើការដឹកជញ្ជូនកសិផល ទំនិញ និងការធ្វើធុរកិច្ចផ្សេងៗ នៅជនបទជាដើម។ តាមរយៈផ្លូវខាងលើនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារថែទាំផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថានៅទីក្រុង ទីប្រជុំជន ឬនៅតាមជនបទនោះឡើយ ជាក់ស្តែងផ្លូវខាងលើទាំងអស់នេះបានផ្តល់អត្ថប្រយោជន៍ដូចជា៖ បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូន កសិផល ការទៅកាន់មណ្ឌលសុខភាព និងការទទួលសេវាសាធារណៈផ្សេងៗ ដែលនេះជាលើកកម្ពស់នូវកម្រិតជីវភាពប្រជាពលរដ្ឋ នៅ តាមជនបទឱ្យមានជីវភាពកាន់តែប្រសើរ។
ក្នុងការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តមក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តមរដ្ឋមន្រ្តីបានយកចិត្តទុកយ៉ាងខ្លាំង ជាពិសេសផ្លូវជនបទ នៅលើការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវ ដែលជាគន្លឹះគាំទ្រនូវរាល់កម្មវិធី កាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅតាមជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡា ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញចលនា សេដ្ឋកិច្ចនៅតាមតំបន់ជនបទជាដើម៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ