ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ពង្រឹងភាពស្អាតស្អំ និងជៀសវាងអំពើពុករលួយ
ភ្នំពេញ ៖ ក្នុងឱកាសអបអរទិវាជាតិ និងអន្តរជាតិ ៩ធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានអំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពង្រឹងភាពស្អាតស្អំ និងការទទួលខុសជៀសវាងប្រព្រឹត្តិអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន»។ ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពី ឯកឧត្តម តុប សំ អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីពីអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយសរុបជាង៦រយនាក់ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
នៅក្នុងអង្គពិធីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ៦ អាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំពុងកាច់ចង្កូតដឹកនាំប្រកបដោយការជឿជាក់ ដើម្បីបន្តនាំនាវាកម្ពុជាឱ្យស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចមិនឈប់ឈរ។ ឆន្ទៈ និងកម្មវិធី នយោបាយរាជរបស់រដ្ឋាភិបាល បានបញ្ជាក់ច្បាស់លាស់ពី ការពង្រឹង ភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈនៅ គ្រប់ជាន់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន។ ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងសារ អំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពង្រឹងភាពស្អាតស្អំ និងការទទួលខុស ត្រូវរបស់ខ្លួន សូមរៀបចំនិងពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ និង ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន។ ក្រៅពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញដល់អង្គភាពប្រឆាំងអំពើពុករលួយយកចិត្តទុកដាក់ថែមទៀតលើការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ ៕ អត្ថបទ៖ទូច សោភ័ណ
















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ