ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ «ការពារជាតិ» សម្រាប់ពួកយើងគឺគ្រាន់តែជាពាក្យនិយាយតែសម្រាប់បងប្អូន វីរកងទ័ពជួរមុខគឺជា «ការលះបង់» ដ៏ធំធេងបំផុត
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារជូនបងប្អូនវីរយុទ្ធជន និងវីរយុទ្ធនារីជួរមុខដែលកំពុងលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រជាជន និងមាតុភូមិកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា «បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ»! ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព….។
លោកជំទាវបណ្ឌិត បានបន្តថាក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ… នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ។
លោកជំទាវបណ្ឌិតបានថ្លែងថា ពាក្យថា «ការពារជាតិ» សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា «ការលះបង់» ដ៏ធំធេងបំផុត។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់។ រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា៖«សូមកុំមានអារម្មណ៍ថាឯកា បងប្អូនវីរយុទ្ធជន និងវីរយុទ្ធនារីជួរមុខ! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច។ ពួកយើងសូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។
លោកជំទាវបណ្ឌិត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។
លោកជំទាវបណ្ឌិត «អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង»!

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា