ព័ត៌មាន
សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៤២៧នាក់ នៅរាជធានីភ្នំពេញ
សមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ៣០ នាពេលនេះថា ក្នុងនាមជាអគ្គស្នងការ លោកជំទាវពិតជាមានមោទនភាពចំពោះសមាគមដែលមានវឌ្ឍនភាពដូចសព្វថ្ងៃនេះ ដោយបានបំពេញបេសកកម្មយ៉ាងខ្ជាប់ខ្ជួនលើវិថីមនុស្សធម៌ នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅចំពោះសមាជិកគ្រប់រូប។

ក្នុងចំណោមសមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ ក៏មានសមាជិកសកម្មដែលជា កុមារ ពិការ និងគរថ្លង់ ផងដែរ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ។
លោកជំទាវអគ្គស្នងការសមាគម ក៏បានមានប្រសាន៍សបន្ថែមទៀតថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានប្រកាសបញ្ចូល កុមារគរថ្លង់ និងមានពិការភាព ជាសមាជិករបស់សមាគម។ លោកជំទាវបានបញ្ជាក់ថា កុមារគរថ្លង់ និងមានពិការភាព គឺជាផ្នែកមួយនៃសង្គមដែលត្រូវបន្តយកចិត្តទុកដាក់ជាទីបំផុត។ ជាមួយគ្នានេះ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិកពិការភាព សមាគមកាយប្ញទ្ធិនារីកម្ពុជា បាននឹងកំពុងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធនានា ក្នុងការជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សមាជិកពិការភាព ដើម្បីផ្ដល់ឱកាសការងារនៅក្នុងសង្គម។

សមាគមកាយឫទ្ធិនារីកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងការដឹកនាំជីវិតប្រចាំថ្ងៃ។ គោលការណ៍គ្រឹះ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ការសច្ចានិងច្បាប់ បង្រួបបង្រួមកាយឫទ្ធិនារីទាំងអស់ មិនគិតពី ពណ៌សម្បុរ ជាតិសាសន៍ សាសនា វប្បធម៌ នយោបាយ និងសង្គមឡើយ។
បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មានការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ទូទាំង រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់។ គិតមកទល់ពេលនេះ សមាជិកសកម្ម និងគាំទ្រ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា មានចំនួនកើនឡើងដល់ ៧៧១៤ នាក់ ហើយ៕









អត្ថបទ៖ កញ្ញា ចេន សុភានាថ
រូបភាព៖ លោក សៅ យ៉ាម៉ង់ និងលោក វ៉ាន់ ណារិទ្ធ
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា