ព័ត៌មាន
អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែ សារមន្ទីរជាតិដាក់តាំងពិព័រណ៍រូបចម្លាក់ខ្មែរយៈពេល៦ខែ
ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា បានបើកការតាំងពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នាយកដ្ឋានសារមន្ទីរ បានថ្លែងប្រាប់ BTV នាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកមាតុប្រទេសវិញ» ដែលកំពុងដាក់តាំងបង្ហាញនៅពេលនេះ ធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារពុះពារចរចាទាមទារត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានលួចនាំយកចេញពីទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។

លោកបន្តថា កត្តាសង្គ្រាម និងអស្ថិរភាពនយោបាយនៅក្នុងប្រទេសចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មកជាពិសេសនៅសម័យខ្មែរក្រហមបានរុញច្រានឲ្យកម្ពុជារស់នៅឯកា និងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ រួមទាំងវិស័យវប្បធម៌។ នាអំឡុងសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍ វត្ថុបុរាណខ្មែរត្រូវបានជនទុច្ចរិត គាស់កកាយ ចល័តចេញពីទីតាំងដើម និងចរាចរលក់ដូរនៅជុំវិញពិភពលោកយ៉ាងផុសផុល។
លោកបញ្ជាក់ថា ដូច្នេះតាមរយៈការតាំងពិព័រណ៍ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

ចំណែក លោក លោក ប្រ៊ែតលី ជែមស៍ ហ្គ័រដុន (Bradley James Gordon) តំណាងស្របច្បាប់សម្រាប់ការទទួលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនូវរូបចម្លាក់ខ្មែរនៃក្រសួងវប្បធម៌ (Legal representative for repatriations for the Ministry of Culture and Fine Arts» (ដែលបានចូលរួមចចារទាមទាវត្ថុសិល្បៈមកជូនប្រទេសកម្ពុជា តាំងពីឆ្នាំ២០១២) រួមនឹងប្រជាពលរដ្ឋ សិស្ស ដែលបានចូលរួមទស្សនាការតាំងបង្ហាញ រូបចម្លាក់ខ្មែរក្នុងការតាំងពិព័រណ៌នេះបានបង្ហាញចំណាប់រំភើបដែលបានឃើញរូបចម្លាក់ខ្មែរដែលបាត់បង់ត្រូវបានទទួលត្រឡប់ និងដាក់តាំងបង្ហាញរួមគ្នាបែបនេះ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះវត្ថុបុរាណខ្មែរជាច្រើន បានប្រគល់មកមាតុភូមិវិញតាមរយៈសប្បុរសជន ស្ថាប័នរដ្ឋ នឹងឯកជន ការចរចា និងការទាមទារតាមផ្លូវច្បាប់ ។ បច្ចុប្បន្នមានបុរាណវត្ថុខ្មែរចំនួន ៥៦៩ វត្ថុ ទទួឡបានមកពី១៤ប្រទេសបានប្រគល់មកកម្ពុជាវិញនារវាងឆ្នាំ១៩៩៦និងឆ្នាំ២០២៣៕















អត្ថបទ រដ្ឋា
-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់