ព័ត៌មាន
និស្សិតវិស្វកម្មអគ្គិសនីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការសិក្សាជំនាញបច្ចេកទេស និងឱកាសការងារ
ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រុមនិស្សិតផ្នែកវិស្វកម្មអគ្គិសនី បានអំពាវនាវដល់យុវជន ងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុន រោងចក្រទៅថ្ងៃខាងមុខ។
យុវជន ហៃ សុភ័ក្រ្ត និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មូលហេតុចាប់យកជំនាញអគ្គិសនី ដោយសារចំណង់ចំណូលចិត្តផង និងដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គិសនីនេះខ្លាំងផង ដែលធ្វើឱ្យទីផ្សារការងារមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។ យុវជនរូបនេះ បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ពួកគាត់មានទទួលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែសមរម្យផងដែរ។
យុវជន ជុំ វិច្ឆិកា និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី ដូចគ្នាខាងលើនេះ បានលើកឡើងថា ការសម្រេចចិត្ដមកចូលរៀនលើមុខជំនាញអគ្គិសនីនេះ ដោយមើលឃើញពីត្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា កំពុងមានតម្រូវការច្រើន លើកការអភិវឌ្ឍអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានប្រាក់ខ្ពស់។ ជាពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើវិស័យអគ្គិសនីនេះផងដែរ។ វិច្ឆិកា បានបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងនិសិ្សតក្នុងវិទ្យាស្ថានច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញអគ្គិសនី និងវិស្វករទាំងពីរភេទ។ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិត មិនទាន់បានគ្រប់គ្រាន់នៅឡើយនោះទេ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់អាទិភាព គន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្ម ទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ទន្ទឹមនេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដោយរៀនជំនាញមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំផងដែរ៕





អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា