ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រទេសសិង្ហបុរី។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកវិនិយោគិនខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី»។សម្ដេចបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និងសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះកិច្ចសហការដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។

សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ បានដើរតួសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងសហគមធុរកិច្ចកម្ពុជា-សិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីកម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅ ដោយចាប់ផ្ដើមតាំងពីកម្ពុជាទទួលស្គាល់ឯករាជភាពរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះដែលបានកសាងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្ដីទីមួយរបស់សិង្ហបុរី ភាពដៃគូដ៏រឹងមាំនេះ បានរឹតតែរឹងមាំថែមទៀតជាលំដាប់ក្នុងរយៈពេលកន្លងប៉ុន្មានទស្សវត្សរ៍មកនេះ ដោយយើងឃើញការរីកចម្រើនគួរឱ្យគត់សម្គាល់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលត្រូវបានពង្រឹងដោយបានផ្លាស់ប្ដូរកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញាចិត្តរួមឆ្ពោះទៅកាន់ភាពរីកចម្រើន។

ជាមួយគ្នានេះ សម្ដេចធិតបីបញ្ជាក់ថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ។




-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់