ព័ត៌មាន
អាល្លឺម៉ង់កំពុងជួយជ្រោមជ្រែងកម្ពុជា ដល់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច
កិច្ចពិគ្រោះយោបល់វាងកម្ពុជា-អាល្លឺម៉ង់ ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការតាមដានវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងក៏ជាការរួមចំណែកគាំទ្រដល់កម្ពុជាស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤, នេះជាកិច្ចប្រជុំទ្វេភាគីលើកទី ១៦ ដែលត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូរវាងរដ្ឋាភិបាលទាំងពី។ គោលដៅចម្បងនៃកិច្ចពិគ្រោះ យោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគម្រោង ដែលផ្ដល់ហិរញ្ញប្បទានដោយ រដ្ឋាភិបាលអាល្លឺម៉ង់ និងលើកសំណើគម្រោងថ្មី និងគម្រោងដែលត្រូវអនុវត្តបន្ត សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ពិចារណា និងអនុម័ត ក្នុងកិច្ចចរចាទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាល្លឺម៉ង់ ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ពិសេសដៃគូអាល្លឺម៉ង់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រកម្ពុជាក្នុងការចាកចេញដោយរលូន និង ស្របពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០២៤-២០២៨ ដើម្បីធានាថាហិរញ្ញប្បទានសហប្រតិបត្តិការ ត្រូវបាន ប្រើប្រាស់ឱ្យមានប្រសិទ្ធភាពជាអតិបរមា ខណៈពេលដែលភាពជាដៃគូ, ភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលត្រូវបានពង្រឹងក្នុងកិច្ចលើកកម្ពស់កិច្ចអភិវឌ្ឍន៍។
បន្ថែមលើនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយ សមិទ្ធផលទាំងនោះ គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ និងលើកកម្ពស់ កំណើនសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីសម្រេចក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០៕




អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា