ព័ត៌មាន
ក្រសួងមហាផ្ទៃកំពុងពិនិត្យទិដ្ឋភាពច្បាប់បន្ទាប់ពីតំណាងកម្មករជាង១៣ម៉ឺននាក់ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត ១៣ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។

លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។
ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។
លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។»

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម តំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន១៣ម៉ឺននាក់ រួមមាន សហព័ន្ធសហជីពរក្សាសិទ្ធកម្មករកម្ពុជា និង សហភាពសិទ្ធិកម្មករកម្ពុជា បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី១៤ ខែមិថុនា និងថ្ងៃទី២១ ខែមិថុនានេះ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។

សហជីពតំណាងកម្មករទាំងនោះបាន សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋានច្បាស់លាស់។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយយកញត្តិដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែមិថុនាថា សកម្មភាពរបស់ អង្គការសង់ត្រាល់ មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នកវិនិយោគ ដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)