ព័ត៌មាន
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បើកសិក្ខាសាលា ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីទាញយក អត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា។
ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងនៅក្នុងសិក្ខាសាលាប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះបច្ចេកវិទ្យា ជាពិសេស “បច្ចេកវិទ្យាឌីជីថល” រួមមានបញ្ញាសិប្បនិម្មិត ត្រូវបានកំណត់យកជា “អាទិភាពគន្លឹះទី៥” សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាន “ចក្ខុវិស័យកម្ពុជា២០៥០”។ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់នូវអាទិភាព “បច្ចេកវិទ្យាឌីជីថល” ក្នុង បញ្ចកោណទី៥ និងបានចាត់ទុកអាទិភាពនេះ ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។
ឯកឧត្ដម បន្តថា ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ជាការកំណត់នូវបង្គោលចរថ្មីមួយសម្រាប់ អ.ស.ហ. ដែលចាប់ផ្តើមគិតគូរ ឱ្យបានជាក់លាក់ជាងមុន អំពីការចាប់យក និងការគាំទ្រ និងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់ និងឆាប់រហ័ស សំដៅទាញយកអត្ថប្រយោជន៍ជា អតិបរមា និងកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមាន។
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ នូវចំណុចគន្លឹះៗមួយចំនួនដូចជា៖ ការចាប់យកបញ្ញាសិប្បនិម្មិត ត្រូវរួមវិភាគទានឱ្យសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថលរស់រវើក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង និងតម្រូវការជាយុទ្ធ សាស្ត្ររបស់ អ.ស.ហ. ស្របតាមបទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការជាតិនិងអន្តរជាតិ។ការទាញយកអត្ថប្រយោជន៍ពីការចាប់ យកបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ទាមទារឱ្យគ្រប់តួអង្គសង្គម ចូលរួមសហការឱ្យបានពេញលេញ។ ការចាប់យកបញ្ញា សិប្បនិម្មិត មានអន្តរសកម្មជាមួយនឹងការចាប់យកអត្ថប្រយោជន៍ពីទ្រព្យយុទ្ធសាស្ត្រ “ទិន្នន័យ” ដែល ជាបុរេលក្ខខណ្ឌតម្រូវក្នុងការ ដ្ឋាន នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ នៃ អ.ស.ហ.។ ការបន្តពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ., រវាង អ.ស.ហ. និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាព ឬស្ថាប័នស្ថិតក្រោមអាណាព្យាបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន, វិស័យឯកជន និងដៃគូអភិវឌ្ឍ មានសារៈសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍ “ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត” ដើម្បីបុព្វហេតុ “ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្ម ឌីជីថល” សំដៅរួមចំណែកឱ្យសម្រេចក្ខុវិស័យនៃ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកនៅឆ្នាំ២០៣៥”៕ អត្ថបទ៖ រ៉ាឌី






-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត