ព័ត៌មាន
ពលរដ្ឋភៀសសឹកពី ភូមិព្រៃចាន់ និងភូមិជោគជ័យ កក់ក្តៅដែលរដ្ឋាភិបាលស្វែងរកជម្រកបណ្ដោះអាសន្នជូន
ប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងស្នាក់នៅជុំគ្នានៅជំរុំសុវត្ថិភាពមួយកន្លែងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។ ស្របពេលដែលកំពុងរស់នៅក្រោមការសម្របសម្រួល ផ្គត់ផ្គង់ដោយរាជរដ្ឋាភិបាលនាពេលនេះ ពួកគេកាន់តែមានភាពកក់ក្ដៅ ពេលទទួលដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំជាជម្រកបណ្ដោះអាសន្នសម្រាប់គ្រួសារនីមួយៗជូនពួកគាត់។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះបច្ចុប្បន្ន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ពុំមានការផ្ទុះអាវុធនោះទេ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ ប៉ុន្តែពលរដ្ឋមួយចំនួនពុំទាន់អាចវិលទៅរស់នៅផ្ទះរបស់ខ្លួនបានវិញនោះទេ។ មូលហេតុ គឺផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់ទាហានថៃ ឬត្រូវបានទាហានថៃហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យចូល។
ជាក់ស្ដែងសម្រាប់ពលរដ្ឋភៀសសឹក ដែលមកពីភូមិ ព្រៃចាន់ និងភូមិជោគជ័យ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបន្តស្នាក់នៅជុំគ្នា នៅជំរុំសុវត្ថិភាពមួយកន្លែងដែលអាជ្ញាធររៀបចំជូននៅស្រុកអូរជ្រៅ។ គិតជាចំនួន គឺជាង ១ ២០០គ្រួសារ ដែលផ្ទះសម្បែង និងភូមិរបស់ពួកគាត់ត្រូវបានទាហានថៃ ហ៊ុមព័ទ្ធ។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង លើការរស់នៅជាប្រចាំថ្ងៃនៅជំរំសុវត្ថិភាពនាពេលនេះ។ ការផ្តត់ផ្គង់ជាស្បៀងអាហារ និងរួមមានថវិកាមួយចំនួនផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏មានការគិតគូរបន្ថែម ដោយនឹងសាងសង់ជម្រកបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកដែលពុំអាចវិលទៅផ្ទះសម្បែងវិញ។ ដំណឹងនេះផ្ដល់ជាភាពកក់ក្ដៅ ផ្តល់ជាក្ដីសង្ឃឹមបន្ថែម សម្រាប់ការបន្តដំណើរជីវិត និងបង្ហាញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់រូប។
កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកជូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កាលពីថ្មីៗនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរៀបចំជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកស្នាក់នៅ៕ អត្ថបទ៖ គឹម ហុក
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់