ព័ត៌មាន
ក្រសួងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដល់អ្នកបម្រើសេវាសុខាភិបាល
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមនី្ទរពេទ្យព្រះអង្គឌួង ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ពិធីផ្សព្វផ្សាយច្បាប់ នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការការពារ និងលើកកម្ពស់សុខភាព សុខុមាលភាពរបស់អ្នកជំងឺ។
លោកបន្តថា ការគោរព និងអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃវិជ្ជាជីវៈ ដែលគ្រូពេទ្យ និងអ្នកបម្រើសេវាសុខាភិបាលគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់ យ៉ាងស្មោះត្រង់ ជាប់លាប់ និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាគន្លឹះសំខាន់ ក្នុងការធានាទំនុកចិត្តពីប្រជាជន សង្គមជាតិ និងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យមានភាពរឹងមាំ និងចីរភាព។
ក្នុងនាមជាអ្នកដឹកនាំមន្ទីរពេទ្យ លោកសាស្រ្តាចារ្យរង លូ លីឃាង បានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចូលរួមស្តាប់ សិក្សា និងយកចំណេះដឹងពីការផ្សព្វផ្សាយនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លើកឡើងថា បច្ចុប្បន្នកម្ពុជាមានគ្រូពេទ្យជាអ្នកឯកទេស ហើយមានបទពិសោធន៍ជំនាញ ភាពប៉ិនប្រសប់មានចំនួនច្រើន។ ក៏ប៉ុន្តែនៅដំណើរការ នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ឬក៏នៅឯកជននោះពេលខ្លះនៅមានការខ្វះខាត។ លោកបន្តថាការខ្វះខាត និងខ្វះចន្លោះនោះស្តែងចេញតាមរយៈបាតុភាពវិជ្ជាជីវៈ ដូច្នេះសាធារណៈជន និងក្រុមគ្រួសារអ្នកជំងឺ តែងតែត្អូញត្អែរ និងតាមបណ្តាញសង្គមផ្សេងៗ។
លោកបានជំរុញដល់ គណៈគ្រូពេទ្យ គណៈវិជ្ជាជីវៈទាំងអស់គួរខិតខំផ្សព្វផ្សាយ និងរំលឹក ដើម្បីឲ្យបងប្អូនយើងទាំងអស់ ដែលជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គឺខិតខំរំលឹកឡើងវិញនូវគោលការណ៍នៃក្រមសីលធម៌នេះ ហើយប្រើប្រាស់ជាត្រីវិស័យ នៃការសម្រេចចិត្ត ក្នុងការបម្រើសេវាសុខាភិបាល ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការសម្រេចចិត្តក្នុងការព្យាបាល ដោយឈរលើគោលការណ៍នៃក្រមសីលធម៌ គឺការសម្រេចិត្តរបស់យើងមិនខ្វះចន្លោះនោះទេ៕
អត្ថបទ រដ្ឋា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់