ព័ត៌មាន
ប្រជាពលរដ្ឋក្នុងភូមិបឹងប្រិយ ស្រុកបាកាន ដាំដុះផ្កាច័ន្ធូជិត២០០ហិកតា សម្រាប់ផ្គត់ផ្គងទីផ្សារទាំងក្នុង និងក្រៅខេត្ត
ភូមិបឹងប្រិយ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន មានប្រជាពលរដ្ឋរស់នៅចំនួន៣៥០គ្រួសារ ដែលភាគច្រើនជាកសិករ ក្នុងនោះប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ជាអ្នកដាំផ្កាច័ន្ធូលក់ បន្ថែមពីលើការធ្វើស្រែ ដោយបច្ចុប្បន្ន ផ្ទៃដីដាំដុះផ្កាច័ន្ធូក្នុងភូមិបឹងប្រិយ សរុបមានប្រមាណជិត២០០ហិកតា ដោយក្នុងមួយគ្រួសារមានដាំចន្លោះពី កន្លះហិកតា រហូតដល់២ហិកតា សម្រាប់ផ្កាដែលដាំបានត្រូវបានលក់ចែកចាយក្នុងខេត្ត នាំចេញទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ក្រុងប៉ោយប៉ែត និងបណ្តាលខេត្តផ្សេងទៀត ដោយសារជាផ្កាមានគុណភាពល្អ មានក្លិនក្រអូបឈ្ងុយ និងអាចទុកបានយូរមិនរោយ ហើយការដាំដុះផ្កាច័ន្ធូ ក្នុងភូមិបឹងប្រិយ មានប្រវត្តិប្រហែល៣០ឆ្នាំមកហើយ នេះបើតាមការលើកឡើងរបស់ លោក ខៀវ យ៉ន ដែលជាមេភូមិបឹងប្រិយ ។

លោក ម៉េន ពៅ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងជង និងជាអ្នកប្រកបមុខរបរដាំផ្កាច័ន្ធូមួយរូបផងដែរ បានឱ្យដឹងថា លោកបានដាំផ្កាច័ន្ធូនេះជាច្រើនឆ្នាំមកហើយ លើផ្ទៃដីទំហំកន្លះហិកតា ដោយអាចកាត់ប្រមូលផលបាន៤ដងក្នុងមួយខែ ហើយម្តងៗអាចកាត់ប្រមូលផលបានចន្លោះពី២០០០ដើម ទៅ១០០០០ដើម ឬលើសនេះអាស្រ័យលើការថែទាំ។ លោក ម៉េន ពៅ បានបន្តថា ផ្កាច័ន្ធូគឺប្រើមើមក្នុងការដាំ ហើយដាំម្តងអាចផ្តល់ផលបានរយៈពេល២ឆ្នាំ សម្រាប់ទិន្នផលផ្កាគឺមានគ្រប់រដូវទាំងប្រាំង និងវស្សាដោយមានឈ្មួញទាំងក្នុងខេត្ត និងក្រៅខេត្តចាំប្រមូលទិញយកទៅលក់បន្ត ។ ជាមួយគ្នានោះ លោក ម៉េន ពៅ បាន ប្រាប់ថាផ្កាច័ន្ធូមាន០២ប្រភេទេ គឺប្រភេទផ្កាញី និងប្រភេទផ្កាឈ្មោល ហើយផ្កាច័ន្ធូប្រភេទញី មានការនិយមដាំច្រើន ដោយសារឆាប់បានចេញផ្កា និងមានក្លិនក្រអូបជាងប្រភេទផ្កាឈ្មោល ។ ក្នុងនោះដែរ លោក ម៉េន ពៅ បានឱ្យដឹងដែរថា ការដាំផ្កាច័ន្ធូ ក៏មានជួបបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាទឹកស្រោចស្រព បញ្ហាសត្វល្អិតដូចជាចៃជាដើមដែលតែងតែបំផ្លាញដើមផ្កា ដូចនេះលោក ចង់សំណូមពរឱ្យមាន អ្នកជំនាញផ្នែកកសិកម្ម ចុះមកជួយបង្ហាត់បង្រៀននូវបច្ចេកទេសថ្មីៗលើការដាំដុះ៕ 





អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧