ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសព្រួតដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ
ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម លី ជេម៉ាម្យុង( Lee Jae Myung) បានប្រកាសថានឹងខិតខំព្រួតដៃ គ្នាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ឲ្យអស់នូវឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសស្កេមអនឡាញ ហើយឯកឧត្តមប្រធានាធិបតី ក៏បានប្រកាសថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសហការគ្នាជាមួយកូរ៉េលើកិច្ចការនេះផងដែរ។
តាមរយៈផេកហ្វេសបុកផ្ទាល់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តមលី ជេម៉ាម្យុង បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង សូមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ ហើយឯកឧត្តមប្រធានាធិបតីក៏បានកំពុងទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានរំលេចអំពីក្រុមការងាររួមរវាងកម្ពុជា និងកូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការតាមរយៈការឯកភាពគ្នារវាង ឯកឧត្តមផ្ទាល់ជាមួយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះនៃប្រទេសទាំងពីរបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសចំពោះករណីឆបោកតាមអនឡាញបានចំនួនជាង១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើងនោះ។
ភ្លាមៗបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារជាសាធារណៈនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសស្វាគមន៍ ចំពោះសាររបស់ឯកឧត្តមផងដែរ ស្តីពីកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើស់ឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចធិបតីក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ដើម្បីសន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺបទល្មើសឆបោកតាមអនឡាញតែម្តង៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត