ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ៖ ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចឃាត់ជនសង្ស័យជាង៩ពាន់នាក់ ពាក់ព័ន្ធករណី Online Scams
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកដោយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញជាង ៨ពាន់នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការជិត ៤០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ BTV ថា បញ្ហា Online Scam គឺជាវិបត្តិសកល ដែលបង្កឱ្យមានជនរងគ្រោះជាច្រើនដូចជា ការបាត់បង់ ទ្រព្យសម្បត្តិ រងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបង្ខាំង ដោយខុសច្បាប់ ឬជំរិតប្រាក់ និងពេលខ្លះជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនសម្លាប់ និងខ្លះទៀតបង្ខំចិត្តធ្វើអត្តឃាតដោយសារទ្រាំមិនបាននឹងការធ្វើទារុណកម្ម។ល។ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មទាំងនោះផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams នេះ យ៉ាងសកម្មផុលផុស ដោយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បាន និងកំពុងធ្វើការបណ្តេញចេញប្រមាណជាង ៨.០០០នាក់ ស្មើនឹង ២១សញ្ជាតិ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការជិត៤០០នាក់ ស្មើនឹង ៨សញ្ជាតិ និងបានធ្វើការអប់រំជាង ៤០០នាក់ ស្មើនឹង ៤សញ្ជាតិ។ បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងបង្កើនសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងធ្វើព្រមៗគ្នានៅទូទាំងប្រទេស ក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម Online Scams ក្រោមការចង្អុលដឹកនាំពីប្រមុខរាជរដ្ឋាភិបាល រួមទាំងយន្តការគ្រប់ជាន់ថ្នាក់ពីលើដល់មូលដ្ឋាន ដោយប្រើប្រាស់វិធានការត្រជាក់ និងវិធានការក្តៅដើរទន្ទឹមគ្នា។ ជាក់ស្តែង អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការណែនាំស្តីពីការបោសសម្អាត សកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេស បន្ថែមទៀតកាលពីដើមខែ មករា ឆ្នាំ២០២៦ និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើផែនការ សកម្មភាពជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams ឱ្យអស់នៅដំណាច់ខែមីនា ឆ្នាំ ២០២៦ខាងមុននេះ៕អត្ថបទ ៖ វង្ស សុភាព
















-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ