ព័ត៌មាន
កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលជំនាញ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង
ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមវេទិកាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សា នៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាទីក្រុងហ្វ្រេងហ្វឺត (Frankfurt ) ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងស្វែងយល់ និងដកស្រង់យកបទពិសោធន៍ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលរួមបញ្ចូលគ្នារវាងការសិក្សាទ្រឹស្តីនៅសាលាជាមួយការអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារ។
នៅក្នុងឱកាសនោះ ប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលនៅក្នុងជំនួបនោះភាគីទាំងពីរបានរំលឹកពីចំណងមិត្តភាពការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជាកត្តាចាំបាច់សម្រាប់កម្ពុជាក្នុងការបន្តរក្សាបាននូវភាពប្រកួតប្រជែងនៅពេលកម្ពុជាបានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (LDC)។
បន្ទាប់ពីជំនួបទ្វេភាគីនេះ ប្រតិភូក៏បានស្តាប់បទបង្ហាញ និងផ្តាស់ប្តូបទពិសោធជាមួយមន្ត្រីបច្ចេកទេសមកពី គម្រោងនានាដែលកំពុងត្រូវបានអនុវត្តដោយ GIZ ក្រោមការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL) ដែលជាប្រព័ន្ធបណ្តុះបណ្តាលមួយតម្រូវឱ្យសិស្សសិក្សាទ្រឹស្តីនៅសាលា និងអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារផង៕







-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១