ព័ត៌មាន
សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
កណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក រស់ ចំណាន ចុះទទួល ប្រជាពលរដ្ឋ ៤៧ នាក់ មកពីគណបក្សភ្លើងទៀន នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សមាសភាពក្រុមការងារទាំងអស់រួមមាន៖ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានមាន លោក ស្រេង គួយ ក្រុមប្រឹក្សាឃុំស្វាយប្រទាល និងលោក ហង្ស សាវុធ មេភូមិទួលស្ពឺ លោក មាំង ម៉ាប់ ក្រុមប្រឹក្សាឃុំតាលន់ ព្រមទាំងក្រុមការងារពិសេសជាច្រើននាក់ទៀតផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល លោក ជឺ គឹមហៃ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្អាង ជូនចំពោះបងប្អូនស្ម័គ្រចិត្ត ចូលរួមមកពីគណបក្សភ្លើងទៀនទាំងអស់នៅទីនេះ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក រស់ ចំណាន បានមានប្រសាសន៍ទៀតថា យើងត្រូវគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវ សូមបញ្ឈប់ការញុះញុងគ្នា ឈប់លាបពណ៌ ឈប់ចាញ់ល្បិចក្រុមអគតិផ្សេងៗ ត្រូវបន្តការពារសន្តិភាពឲ្យបានយូរអង្វែង និងពង្រឹងការសាមគ្គីជាតិជាធ្លុងមួយគ្រប់ពេលវេលា ខិតខំអភិវឌ្ឍន៍ខ្លួន ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លា រឹងមាំ ដើម្បីជួយដល់សង្គមជាតិ និងប្រទេសជាតិរបស់យើង៕









-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១