ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូត្រីភាគីកម្ពុជា ចូលរួមក្នុងសន្និសីទសកលលើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ (The 6th Global Conference on Elimination of Child Labour) នាទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។

សន្និសីទកម្រិតពិភពលោកនេះ រៀបចំឡើងដោយរដ្ឋាភិបាលម៉ារ៉ុក សហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការនិយោជកអន្តរជាតិ (IOE) និងសហព័ន្ធសហជីពអន្តរជាតិ (ITUC) សរុបប្រមាណ ១ ២០០ នាក់ មកពីជុំវិញពិភពលោក ដើម្បីពិគ្រោះយោបល់ និងធានាថាអាទិភាពនៃតំបន់នីមួយៗត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រលុបបំបាត់ពលកម្មកុមារជាសកល។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានឡើងថ្លែងសេចក្ដីថ្លែងការណ៍ក្រោមប្រធានបទ «ការងារសមរម្យសម្រាប់យុវជន – Decent Work For Youth» ដោយបានរំលេចនូវចំណុចសំខាន់ៗនៃជោគជ័យរបស់កម្ពុជា រួមមាន៖ (១) ការប្ដេជ្ញាចិត្តកម្រិតខ្ពស់ ដោយកម្ពុជាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ILO និងដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចសន្ទនាសង្គមគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង។ (២) ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ គឺការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» តាមរយៈយន្តការជាតិសម្របសម្រួល និងច្បាប់ជាតិដ៏រឹងមាំ។ (៣) ការផ្ដល់ជំនាញ និងឱកាស គឺការពង្រីកវិសាលភាពនៃការអប់រំ កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគំនិតផ្ដួចផ្ដើមនានា ដើម្បីបំពាក់ជំនាញដល់យុវជនឱ្យទទួលបានការងារដែលមានផលិតភាព និងចីរភាព។
លោកជំទាវ សួស ស៊ីនួន ក៏បានគូសបញ្ជាក់ផងដែរថា សន្និសីទសកលលើកទី៦ នេះ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបណ្ដាប្រទេសដែលនៅមានអត្រាពលកម្មកុមារខ្ពស់ និងខ្វះយន្តការច្បាស់លាស់ក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈ។ ជាមួយគ្នានេះ សន្និសីទបានបន្តគាំទ្រចំពោះការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសលើពិភពលោក ក្នុងការលុបបំបាត់ពលកម្មកុមារឱ្យធ្លាក់ដល់អត្រាសូន្យ៕



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១