ព័ត៌មាន
ពលរដ្ឋ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ដង្ហែរព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យពួកខេត្ដសៀមរាប
ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ បានរួមគ្នាធ្វើបុណ្យពុទ្ធាភិសេក ដង្ហែរគម្ពីព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។ ការដង្ហែរធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៦។
លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ស្រុកពួក មានប្រសាសន៍ថា ក្បួនដង្ហែរព្រះត្រៃបីដកនេះ ធ្វើឡើងចេញពីក្នុងវិទ្យាល័យឆ្ពោះទៅកាន់ផ្សារពួក ហើយវិលត្រឡប់មកវិញ ដើម្បីបចំគ្រឿងសក្ការៈផ្កាកម្រងគ្រឿងក្រអូបប្រទីបត្រៀម ដើម្បីបូជាគុណ ព្រះរតនត្រ័យ និងពុទ្ធាភិសេកថ្វាយជ័យឃោស ចំពោះព្រះសម្មាសម្ពុទ្ធ ដែលត្រូវតម្កល់នៅ បណ្ណាល័យ ដើម្បីជាទីសក្ការៈបូជារបស់លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សក្នុងវិទ្យាល័យ និងឧទ្ទិសបុណ្យកុសលដល់បុព្វបុរស ផ្សាយមេត្តាចិត្តដល់សព្វសត្វ ជាដើម ដោយមានអ្នកចូលរួមប្រមាណជាង៣ពាន់អង្គនាក់។
លោកបន្ដថា គំនិតផ្ដួចផ្ដើមតម្កល់ទុកព្រះត្រៃបីដកនេះ មានព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ឃោសិតារាម ហៅវត្ដតាទក និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រារព្ធពិធីពុទ្ធាភិសេក និងតម្កល់ព្រះត្រៃបិដក នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។លោកថា ពិធីនេះជាលើកដំបូងដែលបានធ្វើឡើងនៅវិទ្យាល័យនេះ។
គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនាទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ជាមួយគ្នានេះ ព្រះត្រៃបិដក មិនមែនគ្រាន់តែជាគម្ពីរសម្រាប់សូត្របួងសួងឡើយ ប៉ុន្តែគឺជា”មគ្គុទ្ទេសក៍ជីវិត” ដែលមានចំណុចសំខាន់ៗជាច្រើនដូចជា បង្រៀនមនុស្សឱ្យមានសណ្ដាប់ធ្នាប់ ការរៀបចំកាយវិការឱ្យមានរបៀប ការមិនបៀតបៀនអ្នកដទៃ និងការចេះគោរពច្បាប់ទម្លាប់សង្គម គឺជាគ្រឹះនៃសេចក្តីសុខ។លះបង់អំពើអាក្រក់ ។ សន្សំអំពើល្អ ជួយសង្គម និងកសាងសមត្ថភាពខ្លួនឯង។ធ្វើចិត្តឱ្យបរិសុទ្ធ រស់នៅដោយចិត្តស្ងប់ និងមានបញ្ញា៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត