ព័ត៌មាន
បុព្វលាភធានារ៉ាប់រងកើនដល់ ៨៦លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥
បុព្វលោភធានារ៉ាប់រងដុលនៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ មានប្រមាណជិត ៨៦ លាន ដុល្លារដោយកើនជាង ១៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ខណៈការទូទាត់សំណងទៅឱ្យអតិថិជនមានទឹកប្រាក់ជិត ២៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា(IRC)។

ទិន្នន័យ IRC បង្ហាញថា ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥ ទឹកប្រាក់បុព្វលាភធានារ៉ាប់រងនៅកម្ពុជាមានសរុប ៨៥,៨ លានដុល្លារ កើនឡើង ១៥,៣៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមាន ៧៣,៣៨ លានដុល្លារ។ ក្នុងនោះ បុព្វលាភធានារ៉ាប់រងអាយុជីវិត (Life Insurance) ៥០,៥៥ លានដុល្លារ កើន ២% ពីចំនួន ៤៩,៥២ លានដុល្លារ, និងធានារ៉ាប់រងទូទៅ (ទ្រព្យសម្បត្តិ សុខភាព អាយុជីវិត អគ្គិភ័យ យានយន្ត វិស្វកម្ម ដឹកញ្ជូន និងហានិភ័យមួយចំនួន) មាន ៣៥,២៥ លានដុល្លារ កើន ៤១,៨% ពី ២៤,៨៥ លានដុល្លារ។
ទន្ទឹមនឹងប្រាក់បុព្វលាភនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក៏បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមរយៈការទូទាត់សំណង (Gross Claim Incurred) ជូនអតិថិជនដែលជាការចូលរួមចំណែករក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុជូនបុគ្គលជួបហានិភ័យ ឬគ្រោះថ្នាក់ចៃដន្យផ្សេងៗក្នុងទឹកប្រាក់សរុប ២២,៩៦ លានដុល្លារ កើនឡើង ៧,៨៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមាន ២១,២៨ លានដុល្លារ។ ក្នុងចំនួននេះ គឺធានារ៉ាប់រងអាយុជីវិត ៩,៦៦ លានដុល្លារ ថយចុះ ៣% ពីចំនួន ៩,៩១ លានដុល្លារ និងធានារ៉ាប់រងទូទៅ ១៣,២៩ លានដុល្លារ កើនពី ១៧% ពីចំនួន ១១,៣៧ លានដុល្លារ។
ផ្អែកតាម IRC គឺក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាទទួលបានប្រាក់ចំណេញ(Underwriting Gain) ចំនួន ១២,៩៣ លានដុល្លារ កើនឡើង ៧% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១