ព័ត៌មាន
សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីអាល្លឺម៉ង់ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មានមូលដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ភីតធឺ អាល់មែន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកនឹងទទួលបានការរីករាយ និងបានទស្សនានូវការអភិវឌ្ឍនានា និងបានឃើញនូវកម្ពុជាពិតតាមរយៈទិដ្ឋភាពជាក់ស្ដែង។
លោក ភីតធឺ អាល់មែន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា លោកធ្លាប់តែអាននូវប្រវត្តិសាស្រ្ដ និងប្រវត្តិរបស់សម្ដេចតេជោ ឬក៏ឮឈ្មោះសម្ដេចតេជោ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅតំបន់អឺរ៉ុប ជាពិសេសនៅប្រទេសកំណើតរបស់លោក ប៉ុន្ដែនៅថ្ងៃនេះ លោកមានឱកាសបានជួបសម្ដេចតេជោ ដោយផ្ទាល់ដោយលោកពិតជាស្ញប់ស្ញែងចំពោះការពលីកម្មក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក។
លោក ភីតធឺ អាល់មែន បានសរសើរចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ ជាពិសេសលោកបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់ចំពោះប្រទេសកម្ពុជាខ្លាំងណាស់នៅពេលដែលលោកបានមកដល់ដោយផ្ទាល់នៅកម្ពុជា។
ក្នុងឱកាសនោះសម្ដេចតេជោ និងលោក ភីតធឺ អាល់មែន បានពិភាក្សាអំពីទិសដៅខាងមុខដើម្បីពិនិត្យមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសនៅក្នុងក្របខណ្ឌនៃគណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌនៃគណបក្សជម្រើថ្មី លើពីនេះជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់ផងដែរ៕
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១