ព័ត៌មាន
ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ និងបច្ចេកទេស ចំពោះក្រុមហ៊ុនមួយនៅខេត្តតាកែវ ដែលបានបញ្ចេញផ្សែងប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់នៃក្រុងដូនកែវ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។

បន្ទាប់មានការចុះត្រួតពិនិត្យផ្ទាល់ ក្រសូងបរិស្ថានបានដាក់ចេញវិធានការអនុវត្តបន្តចំពោះក្រុមហ៊ុន រួមមាន៖
១-បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុតសំណល់គ្រប់ប្រភេទ នៅក្នុងឡចំហាយ ចាប់ពីពេលនេះតទៅ។
២-ត្រូវរងពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
៣-ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ។
៤-រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន និងបង់មូលនិធិទាយជ្ជទានបរិស្ថាន ដូចបានកំណត់ក្នុងកិច្ចសន្យាការពារបរិស្ថាន ជាកំហិត៕










-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១