ព័ត៌មាន
អនុប្រធានទី១នៃរដ្ឋសភា បង្ហាញមោទនភាពរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ
ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ នន់ ថាវី ចូលជួបសំដែងការគួរសម និងអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុជាតិ និងសន្តិភាពពិភពលោក។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រទេសឈានមុខគេក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី (កងកម្លាំងមួកខៀវ) ទៅកាន់បេសកកម្មអង្គការសហប្រជាជាតិ ពោលគឺប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោម ១២០ ប្រទេសទូទាំងពិភពលោក និង ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន គ្រាដែលចំនួនស្ត្រីក្នុងជួរកងទ័ពមួកខៀវមានរហូតដល់ ២១% ដែលជាតួលេខលើសពីគោលដៅកំណត់របស់អង្គការសហប្រជាជាតិ។

ឯកឧត្ដមអនុប្រធានទី១ បានរំលេចថា ក្នុងអាណត្តិទី៧នេះ កម្ពុជាបានសរសេរទំព័រប្រវត្តិសាស្ត្រថ្មី តាម រយៈការបោះឆ្នោតជ្រើសរើស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងជា «ប្រធានរដ្ឋសភា»។ នេះគឺជាសក្ខីភាពច្បាស់លាស់បំផុតនៃការផ្ដល់តម្លៃ និងសិទ្ធិអំណាចសម្រេចចិត្តកម្រិតខ្ពស់ដល់ស្ត្រីក្នុងវិស័យនយោបាយ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់បន្ថែមថា រដ្ឋសភាកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារសិទ្ធិស្ត្រីតាមរយៈយន្តការនីតិកម្ម ដោយក្នុងនោះ ក្នុងចំណោមច្បាប់ជាង ៦០០ ដែលកំពុងមានធរមាន រដ្ឋសភាបានបញ្ជ្រាបយ៉ាងហ្មត់ចត់នូវសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ លើសពីនេះរដ្ឋសភាកម្ពុជាក៏បានជំរុញឱ្យតំណាងស្ត្រីចូលរួមយ៉ាងសកម្មក្នុងវេទិកាសំខាន់ៗដូចជា APPF, AIPA និង APF ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគសម័យឌីជីថល។
ឯកឧត្ដមអនុប្រធានទី១រដ្ឋសភាបានផ្តោតចំណាប់អារម្មណ៍លើមូលបទឆ្នាំ២០២៦ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយបញ្ជាក់ថា សន្តិភាពគឺជាគ្រឹះតែមួយគត់សម្រាប់ការអភិវឌ្ឍ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានអំពាវនាវឱ្យបុរស និងក្មេងប្រុស ចូលរួមចែករំលែកការងារផ្ទះ ដើម្បីផ្ដល់ឱកាសឱ្យស្ត្រីអាចបញ្ចេញសមត្ថភាពក្នុងសង្គមបានពេញលេញ។”សមភាពយេនឌ័រ គឺជាសមិទ្ធផលរបស់សង្គមទាំងមូល មិនមែនសម្រាប់តែស្ត្រីម្នាក់ឯងនោះទេ”
ជាកិច្ចបញ្ចប់ ឯកឧត្ដមបានផ្ដល់ការគាំទ្រពេញទំហឹងដល់ផែនការសកម្មភាពរបស់ក្រុមការងារស្ត្រី និងសន្យាបន្តតាមដានការអនុវត្តច្បាប់នានា ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី ទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងបរិយាបន្ន៕


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១