ព័ត៌មាន
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបានទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។
ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។
ដោយឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន