ព័ត៌មាន
រយៈពេលពីរសប្តាហ៍ ក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៦០ តាមប្រព័ន្ធទទួលបណ្តឹងអនឡាញ (CSS)
ក្រោយការដាក់ឱ្យដំណើរការផ្លូវការ នៃការទទួលបណ្ដឹងតាមប្រព័ន្ធអនឡាញ អស់រយៈពេលពីរ សប្តាហ៍កន្លងមក ក្រសួងមហាផ្ទៃ ទទួលបានបណ្ដឹងជាង៦០បណ្ដឹង ក្នុងក្របខណ្ឌរបស់ខ្លួន ទាំងពីពល រដ្ឋ និងមន្ត្រីរាជការ ។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ដឹងទាំងជាង៦០ ដែលអគ្គារលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបាន មានបណ្ដឹងពីពលរដ្ឋ ប្តឹងពលរដ្ឋដូចគ្នា ចំនួន២៤បណ្ដឹង, ពលរដ្ឋប្ដឹងមន្ត្រីរាជការ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំនួន០៦បណ្ដឹង, ពលរដ្ឋប្ដឹងអង្គភាពដែលឋិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ លើការផ្តល់សេវាធារណៈមិនបានល្អប្រសើរ ចំនួន៣បណ្ដឹង, ករណីមន្ត្រីរាជការប្ដឹងមន្ត្រីដូចគ្នា ពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវ និងរំលោភសិទ្ធិមន្ត្រីដូចគ្នា ចំនួន៣បណ្ដឹង, បណ្ដឹងស្ទួនគ្នា ចំនួន១៧បណ្ដឹង, និងបណ្ដឹងដែលគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ គឺមាន១០បណ្ដឹង។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការសម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍ដល់មន្ត្រីថ្នាក់ជាតិ អំពីបញ្ហាដែលកើតមាន មិនថាជាបញ្ហាជាមួយពលរដ្ឋដូចគ្នា ឬជាមួយមន្ត្រីតាមមូលដ្ឋាន ។ ពលរដ្ឋបន្ថែមថា ការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ ។
គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលើ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅជាភាសាអង់គ្លេសថា Complain Submission System (CSS) ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធសមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ៕ អត្ថបទ៖ លីហេង

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១