ព័ត៌មាន
កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍
កម្ពុជាបើកកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីផ្តល់ធាតុចូលបន្ថែមសំដៅឯកភាពជាគោលការណ៍លើខ្លឹមសារ និងយន្តការនៃការកសាងភាពជាដៃគូ ក្នុងបរិយាកាសនៃកិច្ចសហ- ប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងគណនេយ្យភាពទ្វេរទិស។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិ- បាល ក្នុងនោះមានគោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធ ភាពក្នុងកិច្ចអភិវឌ្ឍន៍ ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីវឌ្ឍនភាពគន្លឹះ នៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រឹងភាពជាម្ចាស់ និងការដឹកនាំភាពជាដៃគូ សំដៅលើកកម្ពស់ស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។ លើមូលដ្ឋាននេះ, រដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការបន្តកសាងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ។
កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារ:សំខាន់មួយ សម្រាប់តួអង្គអភិវឌ្ឍន៍ទាំងអស់ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ស្តីពីស័ក្តិសិទ្ធភាព ក្នុងកិច្ចអភិវឌ្ឍន៍ សំដៅឯកភាពជាគោលការណ៍លើខ្លឹមសារ និងយន្តការនៃការ កសាងភាពជាដៃគូ ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងគណនេយ្យភាពទ្វេរទិស។ សេចក្តីព្រាងសេចក្តីថ្លែង ការណ៍ ត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពីការបេ្តជ្ញាកម្រិតនយោបាយ សកម្មភាពជាក់ស្តែង ដែលជាការបេ្តជ្ញារួមគ្នារវាងរាជរដ្ឋា ភិបាល និងតួអង្គអភិវឌ្ឍន៍ទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។

សូមគូសបញ្ជាក់ថា កម្ពុជាបានចូលរួមការធ្វើអង្កេតសកលលើកទី៤ ក្នុងឆ្នាំ២០២៤ ដោយកិច្ចដំណើរការ មានវឌ្ឍនភាពល្អប្រសើរ និងឈានដល់ដំណាក់កាលចុងក្រោយ គឺការរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រុមការងារគាំទ្រសកល ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដោយផ្អែកលើធាតុ ចូល ដែលផ្តល់ដោយតួអង្គអភិវឌ្ឍន៍ទាំងអស់និងលទ្ធផលនៃការធ្វើអង្កេតសកលលើកទី៤៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន