ព័ត៌មាន
អន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតពីសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃមកលើកម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីជាមួយបណ្ដាដៃគូសន្ទនាអន្តរជាតិនានា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស បញ្ហាព្រំដែនជាមួយថៃគឺជាប្រធានបទដែលថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងមិនអាចរំលងបានឡើយ ខណៈមិត្តអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិត ឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នេះមិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល និងបានស្តែងចេញជាសកម្មភាពជាក់ស្តែងរហូតមក។
ឯកឧត្តមថ្លែងថា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស មិនថាជំនួបពិភាក្សា ឬវេទិកាប្រជុំនានាទេ បញ្ហាព្រំដែនជាមួយថៃគឺជាប្រធានបទដែលមិនអាចរំលងបានឡើយ។ ចំណែកដៃគូសន្ទនាអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពបំពានកាន់កាប់ខុសច្បាប់របស់កងកម្លាំងថៃ ហើយបាននិងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចដែលកម្ពុជាចង់បាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា វត្តមានរបស់អង្គទូត តំណាងអង្គការអន្តរជាតិ មន្ត្រីអនុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍ ជាបន្តបន្ទាប់ពីស្ថានភាពជាក់ស្តែងនៅតាមទីតាំងដែលថៃបានបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ បង្ហាញឱ្យឃើញពីសកម្មភាពការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរដែលរងការបំពានដោយភាគីថៃ។ កម្ពុជាក៏បានបង្ហាញជំហរច្បាស់លាស់ដោយឈរលើដំណោះស្រាយសន្តិវិធី៕ អត្ថបទ៖ ដារ៉ា




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១