ព័ត៌មាន
ការរក្សាបាននូវសុខសន្តិភាព ជាការគោរសិទ្ធិ និងផ្ដល់សេរីភាពដ៏ធំធេងចំពោះស្ត្រី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិ ជំរុញភូមិមួយផលិតផលមួយ និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការរក្សាបាននូវសុខសន្តិភាព គឺជាការគោរពសិទ្ធិ និងផ្ដល់សិទ្ធិសេរីភាពយ៉ាងធំធេង ចំពោះស្ត្រីនៅទូទាំងពិភពលោក ដោយឡែកស្ត្រីនៅកម្ពុជាក៏ដូចគ្នា ។
ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកជាស្ត្រី នៃស្ថាប័នទាំងពីរជាច្រើនរូបផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកដល់អាណត្តិថ្មីនេះ នៅតែយកចិត្តទុកដាក់ លើការលើកតម្លៃរបស់ស្ត្រី ដែលជាក់ស្ដែង ក្នុងនោះមានថ្នាក់ដឹកនាំជាស្ត្រីថ្នាក់កំពូល ក្នុងស្ថាប័នជាតិ ក៏ដូចជាក្រសួងស្ថាប័ននានា ផ្ដល់ឱកាសចូលរួមក្នុងវិស័យនយោបាយ និងបានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលនេះបង្ហាញពីការផ្ដល់សិទ្ធិស្មើគ្នា រវាងស្ត្រី និងបុរសនៅកម្ពុជា ហើយនេះ គឺជាអ្វីដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចង់បាន ។
ឯកឧត្តម បានបន្តថា មួយវិញទៀត ការរកបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់មគ្គុទេសក៏ឯកកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺបានធ្វើឲ្យស្ត្រីកម្ពុជាទូទាំងប្រទេស មានសិទ្ធិសេរីភាព រួចផុតពីការលំបាកដោយសារសង្គ្រាម ។ មួយវិញទៀត ចំពោះបញ្ហាដែលកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយភាគីកម្ពុជាបានជួបជាមួយភាគីថៃ រហូតមានកិច្ចព្រមព្រៀមបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងនេះ បើទោះបីមានការបំពាន ជាបន្តបន្ទាប់របស់កងថៃ ព្រោះថ្នាក់ដឹកនាំកម្ពុជា ចង់បានសុខសន្តិភាព សម្រាប់ពលរដ្ឋ ដែលមានទាំងស្ត្រី និងកុមារផងនោះ ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ស្ត្រីកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក៏ដូចជាខិតខំសម្រេចឲ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យ ឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រី រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការលើកកម្ពស់ស្ត្រី ក្នុងនោះមានកម្មវិធីជំនួយសង្គម ដូចជាផ្ដល់សាច់ប្រាក់ចំនួន ៨ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះពេលទៅពិនិត្យ ចំនួន៤ដងមុនសម្រាល និងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឲ្យស្ត្រីកម្ពុជាមានសុខភាពល្អ ក៏ដូចជាកូនៗរបស់ពួកគេផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦