ព័ត៌មាន
ប្រធានសមាគមភស្តុភារកម្ម៖ សេវាកម្មដឹកជញ្ជូននឹងហក់ឡើងប្រសិនសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយ
ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា សេវាកម្មដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះមិនទាន់មានការប៉ះពាល់អ្វីនោះឡើយ ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងអូសបន្លាយ វាអាចនឹងប៉ះពាល់ដល់ថ្លៃនៃការដឹកជញ្ជូន ខណៈប្រេងឥន្ធនៈត្រូវរំពឹងថា នឹងឡើងថ្លៃផងដែរ។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃ វិស័យដឹកជញ្ជូន និងផលប៉ះពាល់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នេះថា វិស័យដឹកជញ្ជូននៅដើមឆ្នាំ២០២៦នេះ បាននិង កំពុងដោយរលូន ស្របពេលការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើង និងការស្រូបយកឱកាសវិនិយោគមក បណ្តាក់ទុនជាបន្តបន្ទាប់ បានគាំទ្រដល់ចលនានៃការដឹកជញ្ជូនមានសកម្មភាពមមាញឹកខ្លាំង។
ឧកញ៉ា បន្តថា អ្វីដែលជាការបារម្ភ គឺការផ្ទុះឡើងនៃសង្គ្រាមដែលកំពុងរាលដាលនៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះប្រសិនសង្គ្រាម នេះនៅអូសបន្លាយ វានឹងអាចប៉ះពាល់ដល់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈដែលប្រទេសនៅតំបន់ទាំងនោះភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងក៏ជាផ្លូវដឹកជញ្ជូនដ៏សំខាន់តាមច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រទេសអ៊ីរ៉ង់បាននិងកំពុងគំរាមកំហែង ព្រមានបាញ់កប៉ាល់ដឹកប្រេងឥន្ធនៈឆ្លងកាត់ក្នុងតំបន់នោះ។ ឧកញ៉ា បន្ថែមថា ប្រសិនប្រេងឥន្ធនៈហក់ឡើងថ្លៃ វិស័យដឹក ជញ្ជូននឹងត្រូវឡើងថ្លៃផងដែរ។ បញ្ហានេះ ឧកញ៉ា អំពាវនាវដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវប្រើប្រាស់ប្រេងឥន្ធនៈដោយមានការ សន្សំសំចៃ ក្នុងការបន្តអាជីវកម្មរបស់ខ្លួន ទោះបច្ចុប្បន្នតម្លៃប្រេងមិនទាន់មានការប្រែប្រួលក៏ដោយ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញប្រេងឥន្ធនៈនេះកម្ពុជាក៏ដូចប្រទេសក្នុងតំបន់ និង ពិភពលោក មានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័នជាដើម ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើង ជាង ៣០ ភាគរយរួចហើយ។ ចំណែកចំពោះប្រទេសកម្ពុជា បច្ចុប្បន្ននេះពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពីផលប៉ះពាល់បន្ទាន់ភ្លាមនោះទេ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។
សូមបញ្ជាក់ថា ប្រទេសអឺរ៉ង់ជាប្រទេសផលិតប្រេងលំដាប់ថ្នាក់ទី៣ បន្ទាប់ពីវ៉េណេស៊ុយអេឡា និងអារ៉ាប៊ីសាអូឌីត និងជាតំបន់ដឹក ជញ្ជូនច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក តភ្ជាប់ឈូង សមុទ្រពែក្ស ទៅកាន់ឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦